អានិសង្សសូត្រ

ក្បាលទី 29 · ទំព័រ 810

ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃកិរិយាធ្វើឲ្យជាក់ច្បាស់នូវ សោតាបត្តិផលនោះ មាន ៦ យ៉ាង ។ យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលជាអ្នក ទៀងត្រង់ក្នុងព្រះសទ្ធម្ម ១ មានធម៌មិនសាបសូន្យ ១ សេចក្តីទុក្ខ មិនមាន ដល់បុគ្គលអ្នកធ្វើនូវព្រះនិព្វាន ជាទីបំផុតទុក្ខ ១ ប្រកបដោយញាណមិន ទួទៅ ( ដល់បុថុជ្ជនទាំងឡាយ ) ១ ហេតុដែលបុគ្គលនោះឃើញដោយប្រពៃ ១ ធម៌ទាំងឡាយកើតឡើងអំពីហេតុ ១ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃ កិរិយាធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផលមាន ៦ យ៉ាងនេះឯង ។ ៥