អដ្ឋកថា អនិច្ចសូត្រ

ក្បាលទី 29 · ទំព័រ 811

ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះពិចារណានូវសង្ខារណាមួយ ថាទៀង នឹងប្រកបដោយអនុលោមិកាខន្តិបាន ហេតុនេះ មិនដែលមានឡើយ ។ ភិក្ខុមិនប្រកបដោយអនុលោមិកាខន្តិ នឹងឈានចុះកាន់និយាមដ៏ប្រពៃបានហេតុ នេះ មិនដែលមានឡើយ ។ កាលភិក្ខុមិនឈានចុះកាន់និយាមដ៏ប្រពៃ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល ឬ ក៏អរហត្តបាន ហេតុនេះ មិនដែលមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ កាល ភិក្ខុនោះ ពិចារណានូវសង្ខារទាំងពួង ថាមិនទៀង នឹងប្រកបដោយអនុលោមិកាខន្តិបាន ហេតុនេះ រមែងមាន ។ ភិក្ខុប្រកបដោយអនុលោមិកាខន្តិហើយ នឹងឈានចុះកាន់និយាមដ៏ប្រពៃបាន ហេតុនេះ រមែងមាន ។ ភិក្ខុឈានចុះកាន់ និយាមដ៏ប្រពៃហើយ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល ឬក៏អរហត្តបាន ហេតុនេះ រមែងមាន ។ ក្នុងអនិច្ចសូត្រទី ៣ មានអត្ថងាយយល់ហើយ ។