អដ្ឋកថា និព្វានសូត្រ

ក្បាលទី 29 · ទំព័រ 814

ក្នុងអនត្តសូត្រទី ៥ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ ពិចារណានូវព្រះនិព្វាន ថា ជាទុក្ខ នឹងប្រកបដោយអនុលោមិកាខន្តិបាន ហេតុនេះ មិនដែលមាន ឡើយ ។ ភិក្ខុមិនប្រកបដោយអនុលោមិកាខន្តិហើយ នឹងឈានចុះកាន់និយាម ដ៏ប្រពៃបាន ហេតុនេះ មិនដែលមានឡើយ ។ ភិក្ខុមិនឈានចុះកាន់និយាម ដ៏ប្រពៃហើយ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល ឬក៏អរហត្តបាន ហេតុនេះ មិនដែលមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ ពិចារណានូវព្រះនិព្វានថា ជាសុខ នឹងប្រកបដោយអនុលោមិកាខន្តិបាន ហេតុនេះ រមែងមាន ។ ភិក្ខុប្រកបដោយ អនុលោមិកាខន្តិហើយ នឹងឈានចុះកាន់និយាមដ៏ប្រពៃបាន ហេតុនេះ រមែងមាន ។ ភិក្ខុឈានចុះកាន់និយាមដ៏ប្រពៃហើយ នឹងធ្វើឲ្យជាក់ច្បាស់នូវ សោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល ឬក៏អរហត្តបាន ហេតុ នេះ រមែងមាន ។