បឋមអនោទិសសូត្រ

ក្បាលទី 29 · ទំព័រ 815

ក្នុងនិព្វានសូត្រទី ៦ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឃើញនូវអានិសង្សទាំង ៦ យ៉ាង គួរធ្វើមិនឲ្យមានខេត្តដែន ក្នុងសង្ខារទាំងពួង ហើយតម្កល់នូវសេចក្តី សម្គាល់ថា មិនទៀង ។ យ៉ាង តើអ្វីខ្លះ ។ គឺសង្ខារទាំងឡាយទាំងពួង នឹងប្រាកដថា ជារបស់មិនតាំងនៅខ្ជាប់ខ្ជួនបាន ១ ចិត្តអាត្មាអញនឹងមិនត្រេកអរ ក្នុងលោកទាំងពួង ១ ចិត្តអាត្មាអញនឹងចេញចាកលោកទាំងពួង ១ ចិត្តឈម ទៅរកព្រះនិព្វាន នឹងមានដល់អាត្មាអញ ១ សញ្ញោជនៈទាំងឡាយ របស់ អាត្មាអញ នឹងដល់នូវការសាបសូន្យ ១ អាត្មាអញនឹងប្រកបដោយភាពនៃ ខ្លួនជាសមណៈដ៏ឧត្តម ១ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឃើញនូវអានិសង្ស ៦ យ៉ាងនេះឯង គួរធ្វើមិនឲ្យមានខេត្តដែន ក្នុងសង្ខារទាំងពួង ហើយតម្កល់ នូវសេចក្តីសម្គាល់ថា មិនទៀង ។