ទុតិយអនោទិសសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមអន្តោទិសសូត្រទី ៧ ដូចតទៅនេះ បទថា អនោធឹ ករិត្វា សេចក្តីថា មិនធ្វើឲ្យមានព្រំដែន គឺព្រំដែនយ៉ាងនេះ ថា សង្ខារមានប្រមាណបុណ្ណេះឯងមិនទៀង ក្រៅអំពីនេះទៅ មិនមែនមិន ទៀងឡើយ ។ បទថា អនវដ្ឋិតតោ សេចក្តីថា វៀរចាកឋានៈ គឺហេតុ ដែលប្រព្រឹត្តទៅបាន ព្រោះភាពជារបស់មិនមាំទាំ អធិប្បាយថា ជាសភាវធម៌ បែកធ្លាយទៅហើយ ទើបឈប់ ។ បទថា សព្វលោកេ សេចក្តីថា ក្នុងលោក ទាំងមូល បានដល់ ក្នុងធាតុទាំង ៣ ។ បទថា សាមញ្ញេន សេចក្តីថា ដោយភាពជាសមណៈ អធិប្បាយថា បានដល់ អរិយមគ្គ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឃើញនូវអានិសង្សទាំង ៦ យ៉ាង គួរធ្វើមិនឲ្យមានខេត្តដែន ក្នុងសង្ខារទាំងពួង ហើយតម្កល់នូវសេចក្តី សម្គាល់ថា ជាទុក្ខ ។ យ៉ាង តើអ្វីខ្លះ ។ គឺសេចក្តីសម្គាល់ក្នុងការរលត់ ចំពោះសង្ខារទាំងពួង នឹងតាំងឡើងប្រាកដដល់អាត្មាអញ ដូចនាយពេជ្ឈឃាដ សុត្តន្តបិដក អង្គុត្តរនិកាយ ឆក្កកនិបាត ៨១៧ ដែលងាដាវឡើង ១ ចិត្តអាត្មាអញនឹងចេញចាកលោកទាំងពួង ១ អាត្មាអញ ជាអ្នកឃើញនូវសេចក្តីស្ងប់រម្ងាប់ ក្នុងព្រះនិព្វាន ១ អនុសយធម៌ទាំងឡាយរបស់អាត្មាអញ នឹងដល់នូវការគាស់រម្លើង ១ អាត្មាអញនឹងជាអ្នកធ្វើ នូវកិច្ចការ ១ ព្រះសាស្តាអាត្មាអញនឹងជាអ្នកបម្រើប្រកបដោយមេត្តា ១ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឃើញនូវអានិសង្សទាំង ៦ យ៉ាងនេះឯង គួរ ធ្វើមិនឲ្យមានខេត្តដែនក្នុងសង្ខារទាំងពួង ហើយតម្កល់នូវសេចក្តីសម្គាល់ថា ជាទុក្ខ ។ ៥