តតិយអនោទិសសូត្រ

ក្បាលទី 29 · ទំព័រ 818

ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឃើញនូវអានិសង្សទាំង ៦ យ៉ាង គួរធ្វើមិនឲ្យមានខេត្តដែន ក្នុងធម៌ទាំងពួង ហើយតម្កល់នូវសេចក្តី សម្គាល់ថា អនត្តា ។ យ៉ាង តើអ្វីខ្លះ ។ គឺអាត្មាអញនឹងមិនមានតម្មយៈ ( គឺតណ្ហាទិដ្ឋិ ) ក្នុងលោកទាំងពួង ១ ពួកអហង្ការទិដ្ឋិ របស់អាត្មាអញនឹង រលត់ទៅ ១ ពួកមមង្ការតណ្ហារបស់អាត្មាអញនឹងរលត់ទៅ ១ អាត្មាអញ ជាអ្នកប្រកបដោយញាណមិនទួទៅ ១ ហេតុអាត្មាអញនឹងឃើញដោយប្រពៃ ១ ធម៌ទាំងឡាយកើតឡើងអំពីហេតុ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុ ឃើញអានិសង្សទាំង ៦ យ៉ាងនេះឯង គួរធ្វើមិនឲ្យមានខេត្តដែន ក្នុងធម៌ ទាំងពួង ហើយតម្កល់នូវសេចក្តីសម្គាល់ថា អនត្តា ។ ៥