អដ្ឋកថា ភាវសូត្រ

ក្បាលទី 29 · ទំព័រ 819

ម្នាលភិក្ខុទាំងឡាយ ភព ៣ នេះ បុគ្គលគួរលះហើយគួរ សិក្សាក្នុងសិក្ខាទាំង ៣ ។ ភព ៣ ដែលបុគ្គលគួរលះ តើអ្វីខ្លះ ។ គឺកាមភព ១ រូបភព ១ អរូប ១ ។ ភព ៣ យ៉ាងនេះ បុគ្គលគួរលះបង់ចេញ ។ សិក្ខា ៣ ដែលបុគ្គលគួរសិក្សា តើអ្វីខ្លះ ។ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១ ។ បុគ្គលគួរសិក្សាក្នុងសិក្ខាទាំង ៣ នេះ ។ ម្នាលភិក្ខុទាំងឡាយ ភពទាំង ៣ នេះ ជាភពដែលភិក្ខុលះបង់ហើយផង ភិក្ខុ ជាអ្នកមានសិក្ខាសិក្សាហើយ ក្នុងសិក្ខាទាំងឡាយ ៣ នេះផង ។ ម្នាលភិក្ខុ ទាំងឡាយ នេះហៅថា ភិក្ខុអ្នកបានកាត់នូវតណ្ហា ស្រាយនូវសញ្ញោជនៈ ធ្វើ នូវទីបំផុតនៃទុក្ខ ព្រោះត្រាស់ដឹងនូវមានះដោយប្រពៃ ។