អដ្ឋកថា តណ្ញាសូត្រ
ក្នុងភាវសូត្រទី ១០ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ តណ្ហា ៣ នេះបុគ្គលគួរលះ ទាំងមានះ ៣ បុគ្គលក៏ត្រូវលះដែរ ។ តណ្ហា ៣ ដែលបុគ្គលគួរលះ តើអ្វីខ្លះ ។ គឺកាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១ ។ តណ្ហាទាំង ៣ នេះ បុគ្គលគួរលះ ។ មានះ ៣ តើអ្វីខ្លះ ។ គឺមានះ ១ ឱមានះ ១ អតិមានះ ១ ។ នេះមានះ ៣ យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ កាលណាតណ្ហាទាំង ៣ នេះ ភិក្ខុលះហើយ មានះទាំង ៣ នេះក៏ឈ្មោះថា ភិក្ខុលះហើយដែរ ។ ម្នាលភិក្ខុទាំងឡាយ នេះ ទើបហៅថា ភិក្ខុអ្នកបានកាត់នូវតណ្ហា បានរលាស់ចោលនូវសញ្ញោជនៈ ធ្វើ នូវទីបំផុតនៃទុក្ខ ព្រោះត្រាស់ដឹងនូវមានះដោយប្រពៃ ។ ឧទ្ទាននៃអានិសំសវគ្គនោះ គឺ និយាយអំពីការកើតប្រាកដ ១ អានិសង្ស ១ អនិច្ចសញ្ញា ១ ទុក្ខសញ្ញា ១ អនត្តសញ្ញា ១ ព្រះនិព្វាន ១ មានះបី ១ មិនធ្វើនូវការចែក ១ ភពទាំងឡាយ ១ តណ្ហា ១ ទាំងអស់ ត្រូវជា ១០ ។ ទុតិយបណ្ណាសក ចប់ ៥ ក្នុងតណ្ហាសូត្រទី ១១ មានអត្ថងាយយល់ហើយ ។