រាគសូត្រ

ក្បាលទី 29 · ទំព័រ 822

ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣ យ៉ាង ។ យ៉ាង តើអ្វីខ្លះ ។ គឺរាគៈ ១ ទោសៈ ១ មោហៈ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះធម៌ ៣ យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលត្រូវចម្រើនធម៌ ៣ ប្រការ ដើម្បីលះធម៌ ៣ ប្រការនេះចេញ ។ ធម៌ ៣ ប្រការ តើអ្វីខ្លះ ។ គឺបុគ្គល ត្រូវចម្រើនអសុភ ដើម្បីលះរាគៈ ១ ត្រូវចម្រើនមេត្តា ដើម្បីលះទោសៈ ១ ត្រូវចម្រើនបញ្ញា ដើម្បីលះមោហៈ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលត្រូវ ចម្រើនធម៌ទាំង ៣ នេះ ដើម្បីលះធម៌ ៣ យ៉ាងនេះ ។