ទុច្ចរិតសូត្រ និងអដ្ឋកថា

ក្បាលទី 29 · ទំព័រ 823

គប្បីជ្រាបវិនិច្ឆ័យក្នុងរាគសូត្រទី ១ នៃតិកវគ្គទី ១ ដូចតទៅ នេះ បទថា អសុភា បានដល់ អសុភកម្មដ្ឋាន ។ បទថា មេត្តា បានដល់ មេត្តាកម្មដ្ឋាន ។ បទថា បញ្ញា បានដល់ មគ្គប្បញ្ញា មួយអន្លើ ដោយវិបស្សនា ។