អដ្ឋកថា ទុច្ចរិតសូត្រ

ក្បាលទី 29 · ទំព័រ 823

ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣ យ៉ាង ។ យ៉ាង តើអ្វីខ្លះ ។ គឺកាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោទុច្ចរិត ១ ។ ម្នាលភិក្ខុទាំងឡាយ នេះធម៌ ៣ យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៣ យ៉ាង បុគ្គលត្រូវចម្រើន ដើម្បីលះធម៌ ៣ យ៉ាងនេះចេញ ។ យ៉ាង តើអ្វី ខ្លះ ។ គឺបុគ្គលត្រូវចម្រើនកាយសុចរិត ដើម្បីលះកាយទុច្ចរិតចេញ ១ ត្រូវ ចម្រើនវចីសុចរិត ដើម្បីលះវចីទុច្ចរិតចេញ ១ ត្រូវចម្រើនមនោសុចរិត ដើម្បី លះមនោទុច្ចរិតចេញ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាងនេះ បុគ្គល ត្រូវចម្រើន ដើម្បីលះធម៌ ៣ យ៉ាងនេះ ។ ៥