សញ្ញាសូត្រ និងអដ្ឋកថា
ក្បាលទី 29 · ទំព័រ 825
តើអ្វីខ្លះ ។ គឺបុគ្គលត្រូវចម្រើននេក្ខម្មវិតក្កៈ ដើម្បីលះកាមវិតក្កចេញ ១ ត្រូវ ចម្រើនអព្យាបាទវិតក្ក ដើម្បីលះព្យាបាទវិតក្កចេញ ១ ត្រូវចម្រើនអវិហឹសាវិតក្ក ដើម្បីលះវិហឹសាវិតក្កចេញ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាង នេះ បុគ្គលត្រូវចម្រើន ដើម្បីលះធម៌ ៣ យ៉ាងនេះ ។