អដ្ឋកថា ធាតុសូត្រ

ក្បាលទី 29 · ទំព័រ 826

ក្នុងសញ្ញាសូត្រទី ៤ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ ៣ យ៉ាង ។ យ៉ាង តើអ្វីខ្លះ ។ គឺកាមធាតុ ១ ព្យាបាទធាតុ ១ វិហឹសាធាតុ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះធម៌ ៣ យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាង បុគ្គលត្រូវចម្រើន ដើម្បីលះធម៌ ៣ យ៉ាងនេះចេញ ។ យ៉ាង តើ អ្វីខ្លះ ។ គឺបុគ្គលត្រូវចម្រើននេក្ខម្មធាតុ ដើម្បីលះកាមធាតុ ១ ត្រូវចម្រើន អព្យាបាទធាតុ ដើម្បីលះព្យាបាទធាតុ ១ ត្រូវចម្រើនអវិហឹសាធាតុ ដើម្បី លះវិហឹសាធាតុ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាងនេះ បុគ្គលត្រូវ ចម្រើន ដើម្បីលះធម៌ ៣ យ៉ាងនេះ ។ ៥ ក្នុងធាតុសូត្រទី ៥ មានអត្ថងាយយល់ហើយ ។