អស្សាទសូត្រ

ក្បាលទី 29 · ទំព័រ 827

ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣ យ៉ាង ។ យ៉ាង តើអ្វីខ្លះ ។ គឺអស្សាទទិដ្ឋិ ( យល់ថាសត្វទៀង ) ១ អត្តានុទិដ្ឋិ ១ មិច្ឆាទិដ្ឋិ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះធម៌ ៣ យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាង បុគ្គលត្រូវចម្រើន ដើម្បីលះធម៌ ៣ យ៉ាងនេះចេញ ។ យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលត្រូវចម្រើនអនិច្ចសញ្ញា ដើម្បីលះអស្សាទទិដ្ឋិ ១ ត្រូវចម្រើនអនត្តសញ្ញា ដើម្បីលះអត្តានុទិដ្ឋិ ១ ត្រូវចម្រើនសម្មាទិដ្ឋិ ដើម្បី លះមិច្ឆាទិដ្ឋិ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាងនេះ បុគ្គលត្រូវចម្រើន ដើម្បីលះធម៌ ៣ យ៉ាងនេះ ។ ៥