អដ្ឋកថាអស្សាទសូត្រ

ក្បាលទី 29 · ទំព័រ 828

គប្បីជ្រាបវិនិច្ឆ័យក្នុងអស្សាទសូត្រទី ៦ ដូចតទៅនេះ បទថា អស្សាទទិដ្ឋិ បានដល់ សស្សតទិដ្ឋិ ។ បទថា អត្តានុទិដ្ឋិ បានដល់ សក្កាយទិដ្ឋិ មានវត្ថុ ២០ ដែលអនុលោមតាមអត្តានោះ ។ បទថា មិច្ឆាទិដ្ឋិ បានដល់ ទិដ្ឋិ ៦២ យ៉ាង ។ បទថា សម្មាទិដ្ឋិ បានដល់ សម្មាទិដ្ឋិក្នុង អង្គមគ្គ ។ ម្យ៉ាងទៀត ទិដ្ឋិទាំងឡាយ មានទិដ្ឋិថា ទានដែលឲ្យហើយមិន មានផលជាដើម ឈ្មោះថា មិច្ឆាទិដ្ឋិ ។ កម្មស្សកតាញាណ ឈ្មោះថា សម្មាទិដ្ឋិ ។