អរតិសូត្រ
ក្បាលទី 29 · ទំព័រ 829
ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣ យ៉ាង ។ យ៉ាង តើអ្វីខ្លះ ។ គឺអរតិ ( សេចក្តីមិនត្រេកអរ ) ១ វិហឹសា ( ការ បៀតបៀន ) ១ អធម្មចរិយា ( ការមិនប្រព្រឹត្តធម៌ ) ១ ។ ម្នាលភិក្ខុទាំងឡាយ នេះធម៌ទាំងឡាយ ៣ យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាង បុគ្គលត្រូវចម្រើន ដើម្បីលះធម៌ ៣ យ៉ាងនេះចេញ ។ យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលត្រូវចម្រើនមុទិតា ដើម្បីលះអរតិ ១ ត្រូវចម្រើនអវិហឹសា ដើម្បី លះវិហឹសា ១ ត្រូវចម្រើនធម្មចរិយា ដើម្បីលះអធម្មចរិយា ១ ម្នាលភិក្ខុ ទាំងឡាយ ធម៌ទាំងឡាយ ៣ យ៉ាងនេះ បុគ្គលត្រូវចម្រើន ដើម្បីលះធម៌ ៣ យ៉ាងនេះ ។ ៥