អដ្ឋកថាអរតិសូត្រ

ក្បាលទី 29 · ទំព័រ 829

គប្បីជ្រាបវិនិច្ឆ័យក្នុងអរតិសូត្រទី ៧ ដូចតទៅនេះ បទថា អធម្មចរិយា បានដល់ អកុសលកម្មបថ ១០ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣ យ៉ាង ។ យ៉ាង តើអ្វីខ្លះ ។ គឺអសុន្តុដ្ឋិតា ( សេចក្តីមិនសន្តោស ) ១ អសម្បជញ្ញៈ ( មិនដឹងខ្លួន ) ១ មហិច្ឆតា ( សេចក្តីប្រាថ្នាច្រើន ) ១ ។ ម្នាលភិក្ខុទាំងឡាយ នេះធម៌ ៣ យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាង បុគ្គល ត្រូវចម្រើន ដើម្បីលះធម៌ ៣ យ៉ាងនេះចេញ ។ យ៉ាង តើអ្វីខ្លះ ។ គឺ បុគ្គលត្រូវចម្រើនសុន្តុដ្ឋិតា ដើម្បីលះអសុន្តុដ្ឋិតា ១ ត្រូវចម្រើនសម្បជញ្ញៈ ដើម្បីលះអសម្បជញ្ញៈ ១ ត្រូវចម្រើនអប្បិច្ឆតា ដើម្បីលះមហិច្ឆតា ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាងនេះ បុគ្គលត្រូវចម្រើន ដើម្បីលះធម៌ ៣ យ៉ាងនេះ ។