បឋមឧទ្ធច្ចសូត្រ និងអដ្ឋកថា

ក្បាលទី 29 · ទំព័រ 831

ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣ យ៉ាង ។ ធម៌ ៣ យ៉ាង តើអ្វីខ្លះ ។ គឺទោវចស្សតា ( ភាពនៃបុគ្គលជាអ្នកប្រដៅបាន ដោយក្រ ) ១ បាបមិត្តតា ( ភាពនៃបុគ្គលជាអ្នកមានមិត្តអាក្រក់ ) ១ សេចក្តីរវើរវាយចិត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ នេះធម៌ ៣ យ៉ាង ។ ម្នាល ភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាង បុគ្គលត្រូវចម្រើន ដើម្បីលះធម៌ ៣ យ៉ាងនេះ ចេញ ។ យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលគួរចម្រើនសោវចស្សតា ( ភាពនៃ បុគ្គលជាអ្នកប្រដៅបានដោយងាយ ) ដើម្បីលះទោវចស្សតា ១ ត្រូវចម្រើន កល្បាណមិត្តតា ដើម្បីលះបាបមិត្តតា ១ ត្រូវចម្រើនអានាបានស្សតិ ដើម្បី លះសេចក្តីរវើរវាយចិត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាងនេះ បុគ្គល ត្រូវចម្រើន ដើម្បីលះធម៌ ៣ យ៉ាងនេះ ។