ទុតិយឧទ្ធច្ចសូត្រ

ក្បាលទី 29 · ទំព័រ 832

ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣ យ៉ាង ។ យ៉ាង តើអ្វីខ្លះ ។ គឺឧទ្ធច្ចៈ ( សេចក្តីរាយមាយ ) ១ អសំវរៈ ( សេចក្តី មិនសង្រួម ) ១ បមាទៈ ( សេចក្តីធ្វេសប្រហែស ) ១ ។ ម្នាលភិក្ខុទាំងឡាយ នេះធម៌ ៣ យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាង បុគ្គលត្រូវ ចម្រើន ដើម្បីលះធម៌ ៣ យ៉ាងនេះចេញ ។ យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គល ត្រូវចម្រើនសមថៈ ដើម្បីលះឧទ្ធច្ចៈ ១ ត្រូវចម្រើនសំវរៈ ដើម្បីលះអសំវរៈ ១ ត្រូវចម្រើនអប្បមាទៈ ដើម្បីលះបមាទៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាងនេះ បុគ្គលត្រូវចម្រើន ដើម្បលះធម៌ ៣ យ៉ាងនេះ ។ តិកវគ្គ ចប់ ឧទ្ទាននៃតិកវគ្គនោះ គឺ និយាយអំពីរាគៈ ១ ទុច្ចរិត ១ វិតក្ក ១ សញ្ញា ១ ធាតុ ១ អស្សាទទិដ្ឋិ ១ អរតិ ១ តុដ្ឋិ ២ លើក ១ ឧទ្ធច្ចៈ ១ វគ្គ ១ ។