វគ្គាសង្គហិតសុត្តន្ត
ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះធម៌ ៦ យ៉ាងចេញទេ ជាអ្នកមិនគួរពិចារណាឃើញកាយក្នុងកាយ ។ យ៉ាង តើអ្វីខ្លះ ។ គឺ សេចក្តីត្រេកអរក្នុងការងារ ១ សេចក្តីត្រេកអរក្នុងតិរច្ឆានកថា ១ សេចក្តី ត្រេកអរក្នុងការដេក ១ សេចក្តីត្រេកអរក្នុងការច្រឡូកច្រឡំដោយពួកគណៈ ១ សេចក្តីមិនសង្រួមទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ១ សេចក្តីមិនដឹងប្រមាណ ក្នុងភោជន ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះធម៌ ៦ យ៉ាងនេះចេញ ទេ ជាអ្នកមិនគួរពិចារណាឃើញកាយក្នុងកាយឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះធម៌ ៦ យ៉ាងចេញ ជាអ្នក គួរពិចារណាឃើញកាយក្នុងកាយ ។ យ៉ាង តើអ្វីខ្លះ ។ គឺសេចក្តីត្រេកអរ ក្នុងការងារ ១ សេចក្តីត្រេកអរក្នុងតិរច្ឆានកថា ១ សេចក្តីត្រេកអរក្នុងការដេក ១ សេចក្តីត្រេកអរក្នុងការច្រឡូកច្រឡំដោយពួកគណៈ ១ សេចក្តីមិនសង្រួម ទ្វារក្នុងឥន្ទ្រិយទាំងឡាយ ១ សេចក្តីមិនដឹងប្រមាណក្នុងភោជន ១ ។ ម្នាល ភិក្ខុទាំងឡាយ បុគ្គលលះធម៌ ៦ យ៉ាងនេះចេញ ជាអ្នកគួរពិចារណាឃើញ កាយក្នុងកាយបាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះធម៌ ៦ យ៉ាង ជាអ្នក មិនគួរពិចារណាឃើញកាយក្នុងកាយជាខាងក្នុង ។ បេ ។ ក្នុងកាយខាងក្រៅ… ក្នុងកាយទាំងខាងក្នុង ទាំងខាងក្រៅ… ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះធម៌ ៦ យ៉ាង ជាអ្នក មិនគួរពិចារណាឃើញវេទនា ក្នុងវេទនាទាំងឡាយ ។ បេ ។ ក្នុងវេទនាទាំងឡាយ ជាខាងក្នុង… ក្នុងវេទនាទាំងឡាយ ជាខាងក្រៅ… ក្នុងវេទនាទាំងឡាយ ទាំងខាងក្នុងទាំងខាងក្រៅ…