អលំកម្មនិយសិក្ខាបទ
លោកដ៏មានអាយុទាំងឡាយ ម្យ៉ាងទៀត ធម៌ គឺអនិយត ២ សិក្ខាបទ នេះឯង រមែងមកកាន់ឧទ្ទេស ។ អនិយតសិក្ខាបទទី ១ បទថា តេន សមយេន ពុទ្ធោ ភគវា ជាដើម ខ្ញុំនឹងពោលតទៅ ក្នុងអនិយតសិក្ខាទបទី ១ មានវិនិច្ឆ័យដូចតទៅនេះ បទថា កាលយុត្តំ សមុល្លបន្តោ សេចក្តីថា កំណត់កាលហើយ ពោលវាចាទាក់ទងដោយរឿងអ្នកស្រុក ក្នុងវេលាដែលបុគ្គលណាមួយ មិន បានដើរឆ្លងទៅ ឬដើរឆ្លងទៅមកជិតៗ គឺតាមដែលសមគួរដល់វេលាដូច្នោះ ជាដើមថា នាងមិនព្រួយចិត្ត មិនលំបាកចិត្ត មិនអត់ឃ្លានទេឬ ។ បទថា កាលយុត្តំ ធម្មំ ភណន្តោ សេចក្តីថា កំណត់កាលហើយ ពោលធម្មកថា ក្នុងវេលាដែលអ្នកដទៃណាមួយដើរឆ្លងមក ឬដើរឆ្លងទៅ គឺ តាមដែលសមគួរដល់វេលាដូច្នេះ មានជាដើមថា នាងគួររក្សាឧបោសថ នាង គួរថ្វាយសលាកភត្ត ដូច្នេះ ។ នាងវិសាខានោះ ឈ្មោះថា មានកូនច្រើន ព្រោះនាងមាន កូនស្រី និងកូនប្រុសច្រើន ។ បានឮថា នាងមានកូនប្រុស ១០ និងកូនស្រី ១០ ឈ្មោះថា ពហុនត្តា ព្រោះនាងមានចៅច្រើន ។ នាងវិសាខានោះ មាន កូនប្រុសស្រី ២០ នាក់ យ៉ាងណា សូម្បីកូនប្រុសស្រីរបស់នាង ក៏មានកូន ម្នាក់ ២០ ដូច្នោះ ។ ទើបនាងបានឈ្មោះថា មានកូន និងចៅជាបរិវារ ៤២០ នាក់ ដោយប្រការយ៉ាងនេះ ។ បទថា អភិមង្គលសម្មតា គឺដែលអ្នកស្រុកសន្មតថា ជាឧត្តមមង្គល ។ បទថា យញ្ញេសុ គឺទានតូច និងទានធំ ។ បទថា ឆណេសុ គឺក្នុង ការងារមហោស្រព ដែលប្រព្រឹត្តទៅម្តងម្កាល មានអាវាហមង្គល និងវិវាហមង្គលជាដើម ។ បទថា ឧស្សវេសុ បានដល់ ក្នុងការឆ្លងមហោស្រព ( សម្ពោធ ) មានអាសាឡនក្ខត្តឫក្ស និងបវារណានក្ខត្តឫក្សជាដើម ( ការ ឆ្លងនក្ខត្តឫក្សថ្ងៃចូលវស្សា និងថ្ងៃចេញវស្សា ) ។ បទថា បឋមំ ភោជេន្តិ សេចក្តីថា ជនទាំងឡាយអញ្ជើញឲ្យ