សិក្ខាបទវិភង្គនៃអលំកម្មនិយសិក្ខាបទ
កម្មនោះបាន ។ ដោយហេតុនោះឯង ទើបក្នុងការចែកបទនៃបទថា អលំកម្មនិយេ នោះ លោកពោលថា អាចនឹងសេពមេថុនធម្មបាន មានពាក្យ អធិប្បាយថា ក្នុងទីដែលអាចសេពមេថុនធម្មបាន ។ អធិប្បាយ សិក្ខាបទវិភង្គនៃអលំកម្មនិយសិក្ខាបទ ពីរបទថា និសជ្ជំ កប្បេយ្យ បានដល់ គប្បីធ្វើការអង្គុយ អធិប្បាយថា គប្បីអង្គុយ ។ ក៏ព្រោះបុគ្គលអង្គុយមុន ហើយទើបដេក ដូច្នោះ ទើបព្រះដ៏មានព្រះភាគត្រាស់ការអង្គុយ និងការដេកទាំងពីរទុកក្នុងបទភាជនៈ នៃបទថា និសជ្ជំ កប្បេយ្យ នោះ ។ បណ្តាបទទាំងនោះ បទថា ឧបនិសិន្នោ សេចក្តីថា បុគ្គលចូលទៅ អង្គុយជិតៗ នោះឯង អ្នកសិក្សាគប្បីជ្រាបថា ដេកជិត ។ ពីរបទថា ភិក្ខុ និសិន្នេ សេចក្តីថា កាលភិក្ខុអង្គុយហើយ ។ ពីរបទថា ឧភតោ វា និសិន្នា សេចក្តីថា សូម្បីមនុស្សពីរនាក់ អង្គុយមិនមុន មិនក្រោយ ( អង្គុយព្រមគ្នា ) ។ ក្នុងសិក្ខាបទទី ១ នេះ ពាក្យថា ទីកំបាំងត្រចៀក មិនបានមកក្នុងព្រះ បាលីក៏ពិត តែគប្បីជ្រាបការកំណត់ ( អាបត្តិ ) ដោយទីកំបាំងភ្នែកបុណ្ណោះ ។ បើមានបុរសដឹងក្តីអង្គុយនៅជិតមាត់ទ្វារដែលបិទ ក៏រក្សាអាបត្តិមិនបានឡើយ ។ តែបើអង្គុយជិតទ្វារដែលមិនបានបិទ រក្សាអាបត្តិបាន ។ ហើយមិនមែនតែទី ជិតទ្វារតែម្យ៉ាងបុណ្ណោះទេ សូម្បីអង្គុយក្នុងឱកាសខាងក្នុងទី ១២ ហត្ថ បើ បុគ្គលភ្នែកល្អ មានចិត្តរាយមាយក្តី ងក់ទៅក្តី រក្សាអាបត្តិបាន ។ មនុស្ស ភ្នែកខ្វាក់ សូម្បីនៅឈរក្នុងទីជិត ក៏រក្សាអាបត្តិមិនបាន ។ សូម្បីមនុស្សភ្នែក ល្អដែលដេកលក់ ក៏គ្រប់គ្រងអាបត្តិមិនបាន ។ ចំណែកស្ត្រី សូម្បីរាប់រយ នាក់ ក៏រក្សាអាបត្តិមិនបានឡើយ ។