បទភាជនីយនៃអលំកម្មនិយសិក្ខាបទ
អធិប្បាយ បទភាជនីយ៍នៃអលំកម្មនិយសិក្ខាបទ បណ្តាបទ មានបទថា គមនំ បដិជានាតិ ជាដើមដែល ត្រាស់ទុកដើម្បីទ្រង់សម្តែងការកំណត់អាបត្តិ និងអនាបត្តិ ក្នុងទីបំផុតនៃសិក្ខាបទ ។ ពីរបទថា គមនំ បដិជានាតិ សេចក្តីថា រមែងប្តេជ្ញាការដើរយ៉ាង នេះថា ខ្ញុំជាអ្នកដើរទៅដើម្បីត្រេកអរចំពោះការអង្គុយក្នុងទីកំបាំង ។ បទថា និសជ្ជំ សេចក្តីថា រមែងប្តេជ្ញានូវការអង្គុយ ដោយសេចក្តីត្រេកអរក្នុងការអង្គុយ បុណ្ណោះ ។ បទថា អាបត្តឹ បានដល់ បណ្តាអាបត្តិទាំង ៣ អាបត្តិ ណាមួយ ។ ពីរបទថា អាបត្តិយា ការេតព្វោ សេចក្តីថា បណ្តាអាបត្តិ ទាំង ៣ គប្បីកាត់ដោយអាបត្តិដែលភិក្ខុប្តេជា ។ ពាក្យដ៏សេសក្នុងចតុក្កៈ ក្នុងសិក្ខាបទនេះ មានអធិប្បាយរាក់ទាំងអស់ ហើយ ។ ឯក្នុងទុតិយចតុក្កៈមានវិនិច្ឆ័យដូច្នេះថា ពីរបទថា គមនំ ន បដិជានាតិ សេចក្តីថា រមែងមិនប្តេជ្ញាដោយអំណាចនៃសេចក្តីត្រេកអរ ចំពោះការអង្គុយ ក្នុងទីកំបាំង រមែងពោលថា ខ្ញុំទៅដោយការងារផ្ទាល់ខ្លួន មានសលាកភត្តជាដើម ឯឧបាសិកានោះ មកកាន់ទីកន្លែងដែលខ្ញុំអង្គុយឯង បទដ៏សេសសូម្បី ក្នុងទុតិយចតុក្កៈនេះ ក៏មានអធិប្បាយរាក់ហើយដូចគ្នា ។ តែបណ្ឌិតគប្បីជ្រាបវិនិច្ឆ័យក្នុងចតុក្កៈទាំងពួង ដូចតទៅនេះថា កិលេស ដែលអាស្រ័យមេថុនធម្ម ទ្រង់ត្រាស់ថា រហោ និសជ្ជស្សាទោ សេចក្តី ត្រេកអរចំពោះការអង្គុយក្នុងទីកំបាំង ។ ភិក្ខុណា ប្រាថ្នាទៅកាន់សម្នាក់នៃ មាតុគ្រាម ដោយការត្រេកអរនោះ បន្តក់ភ្នែក ត្រូវអាបត្តិទុក្កដ ស្លៀកសំពត់ ចងវត្ថពន្ធចង្កេះ ដណ្តប់ចីវរ ត្រូវអាបត្តិទុក្កដគ្រប់ៗ ប្រយោគ ក្នុងចតុក្កៈទាំងពួង ។ កាលដើរទៅ ត្រូវអាបត្តិទុក្កដគ្រប់ៗ ជំហាន ។ ដើរទៅហើយ អង្គុយត្រ