អនិយតកណ្ឌ សិក្ខាបទទី ២
អនិយតទី ២ សម័យនោះ ព្រះពុទ្ធដ៏មានបុញ្ញសិរី គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ឧទាយិដ៏មាន អាយុគិតថា កាលដែលភិក្ខុម្នាក់ឯង ទៅអង្គុយលើអាសនៈដ៏ស្ងាត់កំបាំងល្មម ធ្វើ ( សេវនកិច្ច ) បាន ជាមួយនឹងមាតុគ្រាមតែម្នាក់ឯង ព្រះដ៏មានព្រះភាគ ទ្រង់ហាមហើយ ( ក៏ខ្លួនឧទាយិនោះ ) តែម្នាក់ឯងទៅអង្គុយក្នុងទីស្ងាត់ជាមួយនឹង កុមារិកាតែម្នាក់ឯងដដែលនោះ និយាយសមគួរតាមកាល និយាយ ធម៌សមគួរតាមកាល ។ នាងវិសាខាជាមិគារមាតា គេបានអញ្ជើញទៅកាន់ ត្រកូលនោះ អស់វារៈជាគម្រប់ពីរដងទៀត ។ នាងវិសាខាជាមិគារមាតា បាន ឃើញឧទាយិដ៏មានអាយុម្នាក់ឯង អង្គុយក្នុងទីស្ងាត់ជាមួយនឹងកុមារិកា ម្នាក់ឯង ដដែលនោះ លុះឃើញឧទាយិដ៏មានអាយុហើយ បានពោលពាក្យនេះថា បពិត្រលោកម្ចាស់ដ៏ចម្រើន កម្មដែលលោកធ្វើនេះ មិនមែនជាកម្មស្ងាត់ កំបាំងទេ មិនសមគួរទេ លោកម្ចាស់ម្នាក់ឯង ទៅអង្គុយក្នុងទីស្ងាត់ជាមួយនឹង មាតុគ្រាមតែម្នាក់ឯង បពិត្រលោកម្ចាស់ដ៏ចម្រើន លោកម្ចាស់មិនត្រូវការ ដោយ ( មេថុន ) ធម៌នោះក៏ពិតមែន តែថាមនុស្សទាំងឡាយដែលមិនទាន់ ជ្រះថ្លា នឹងឲ្យជឿបានដោយក្រ ។ ឧទាយិដ៏មានអាយុទុកជានាងវិសាខាជា មិគារមាតា ស្តីឲ្យយ៉ាងនេះក៏ដោយ ក៏នៅតែមិនអើពើឡើយ ។ គ្រានោះឯង នាងវិសាខាជាមិគារមាតា ចេញទៅហើយ ពិតដំណើរនុ៎ះដល់ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយណា ប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនគួរសោះ ឧទាយិដ៏មានអាយុម្នាក់ឯង នឹងទៅ អង្គុយក្នុងទីស្ងាត់ជាមួយនឹងមាតុគ្រាមតែម្នាក់ឯង ។ ទើបភិក្ខុទាំងឡាយនោះ ក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ ។ បេ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្