នាលំកម្មនិយសិក្ខាបទ
អនិយតសិក្ខាបទទី ២ បទថា តេន សមយេន ពុទ្ធោ ភគវា ជាដើម ខ្ញុំនឹងពោលតទៅ ក្នុងអនិយតសិក្ខាបទទី ២ នោះ មាន វិនិច្ឆ័យ ដូចតទៅនេះថា ក្នុងបទថា ភគវតា បដិក្ខិត្តំ ជាដើម អ្នកសិក្សា គប្បីជ្រាបសម្ពន្ធយ៉ាងនេះថា ភិក្ខុមួយរូប គប្បីសម្រេចការអង្គុយណា ក្នុងទី កំបាំង គឺអាសនៈកំបាំង ល្មមធ្វើកម្មបានជាមួយមាតុគ្រាមម្នាក់ ព្រះមានព្រះភាគ ទ្រង់ហាមការសម្រេចកិរិយាអង្គុយនោះ ។ ពិតហើយ កាលនឹងកាន់ យកអត្ថដោយប្រការដទៃ គួរនឹងត្រាស់ថា ឯកស្ស ឯកាយ ។ សួរថា ព្រោះហេតុអ្វី ឆ្លើយថា ព្រោះលោកពោលពាក្យថា ទ្រង់ហាម ហើយ ។ ម្យ៉ាងទៀត បទថា ឯកោ នេះ គប្បីជ្រាបថា ជាបឋមាវិភត្តិច ុះក្នុងអត្ថនៃឆដ្ឋីវិភត្តិ ។ អធិប្បាយ សិក្ខាបទវិភង្គនៃនាលំកម្មនិយសិក្ខាបទ ក្នុងបទថា ន ហេវ ខោ បន បដិច្ឆន្នំ នេះ សូម្បីទីបិទបាំង ខាងក្រៅ ខាងក្នុងស្រឡះ មានបរិវេណទីធ្លាជាដើម ក៏គប្បីជ្រាបថា សង្គ្រោះ ចូលចំណែកខាងក្នុង ( ទីមិនកំបាំង ) ។ លោកពោលទុកក្នុងមហាបច្ចរីថា ទីកន្លែងសូម្បីដូច្នេះ រាប់ចូលក្នុងទីមិនកំបាំងនោះឯង ។ ពាក្យដ៏សេស គប្បី ជ្រាបដោយន័យនៃអលំកម្មនិយសិក្ខាបទនោះឯង ។ ក្នុងសិក្ខាបទនេះ មាន សេចក្តីប្លែកគ្នាតែម្យ៉ាងបុណ្ណោះថា មនុស្សដឹងក្តីម្នាក់ណាមួយជាស្រីក្តី ប្រុសក្តី មិនជាមនុស្សខ្វាក់ និងថ្លង់ ឈរ ឬអង្គុយក្នុងឱកាស ១២ ហត្ថ មានចិត្ត រាយមាយក្តី ងោកងក់ក្តី ក៏រក្សាអាបត្តិបាន ។ ចំណែកមនុស្សថ្លង់ សូម្បីមាន ភ្នែកល្អ ឬមនុស្សខ្វាក់ សូម្បីត្រចៀកមិនថ្លង់ ក៏រក្សាមិនបាន ។