ចីវរវគ្គ សិក្ខាបទទី ១

ក្បាលទី 3 · ទំព័រ 29

បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិនិស្សគ្គិយបាចិត្តិយទាំង ៣០ នេះឯង មកកាន់ឧទ្ទេស ( គឺព្រះបាតិមោក្ខដែលសង្ឃត្រូវសម្តែងរាល់កន្លះខែ ) ។ ចីវរវគ្គ សិក្ខាបទទី ១ សម័យនោះ ព្រះសម្ពុទ្ធជាម្ទាស់ដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង គោតមចេតិយ ទៀបក្រុងវេសាលី ។ វេលានោះឯង ត្រៃចីវរដែលព្រះដ៏មាន ព្រះភាគ ទ្រង់បានអនុញ្ញាតដល់ភិក្ខុទាំងឡាយ រួចស្រេចហើយ ។ ពួកឆព្វគ្គិយភិក្ខុ ( ភិក្ខុមានពួក ៦ ) បានដឹងថា ត្រៃចីវរព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាត ហើយ ( ក៏ប្រើប្រាស់ចីវរហួសពុទ្ធានុញ្ញាត គឺប្រើប្រាស់ចីវរ ៣ ត្រៃ ) ចូលទៅកាន់ ស្រុក ( ស្លៀកដណ្តប់ ) ចីវរមួយត្រៃ នៅក្នុងអារាម ( ស្លៀកដណ្តប់ ) ចីវរមួយត្រៃ ចុះកាន់កំពង់ងូតទឹក ( ស្លៀកដណ្តប់ ្ទចីវរមួយត្រៃ ។ ភិក្ខុទាំងឡាយណា ដែលជាអ្នកប្រាថ្នាតិច ជាអ្នកសន្តោស ជាអ្នកមានសេចក្តីអេនោខ្មាស ជាអ្នកក្តៅក្រហាយនឹងបាប ជាអ្នកពេញចិត្តខាងការរៀនសូត្រ ភិក្ខុទាំងនោះ ក៏ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបីបើនឹងប្រើប្រាស់ អតិរេកចីវរ ( ចីវរច្រើន ) លើសកំណត់ ។ លំដាប់នោះ ភិក្ខុទាំងអម្បាល នោះ ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់ ។ ព្រោះន ិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ រួចត្រាស់សួរ បញ្ជាក់ទៅពួកឆព្វគ្គិយភិក្ខុក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ បានប្រើប្រាស់អតិរេកចីវរមែនឬ ។