សិក្ខាបទវិភង្គនៃបឋមកឋិនសិក្ខាបទ

ក្បាលទី 3 · ទំព័រ 39

សមន្តប្បាសាទិកា អដ្ឋកថាព្រះវិន័យ អំពីព្រះមានព្រះភាគអស់ថ្ងៃ មានប្រមាណបុណ្ណេះ ឥឡូវនេះ រាប់អំពីថ្ងៃនេះ ទៅ នឹងមិនហួសថ្ងៃឈ្មោះនោះ លោកនឹងមកដោយពិត ពិតហើយ ជនទាំងឡាយ ដែលជាអ្នកមានបញ្ញាច្រើន រមែងមានការស្រឡាញ់ និងការគោរពក្នុង ព្រះមានព្រះភាគច្រើន ដូច្នេះ ។ ព្រះថេរៈរមែងជ្រាបបានដោយហេតុច្រើន យ៉ាង ដោយប្រការយ៉ាងនេះ ។ ព្រោះហេតុនោះ ទើបលោកក្រាបទូលថា នឹងមកក្នុងថ្ងៃទី ៩ ឬថ្ងៃទី ១០ ដូច្នេះ កាលព្រះអានន្ទក្រាបទូលដូច្នេះហើយ ព្រោះសិក្ខាបទនេះជាបណ្ណត្តិវជ្ជៈ មិនមែនជាលោកវជ្ជៈ ព្រោះហេតុនោះ គ្រា នោះឯង កាលព្រះមានព្រះភាគទ្រង់ធ្វើថ្ងៃ ដែលព្រះអានន្ទក្រាបទូលនោះឯង ឲ្យជាកំណត់ ទើបទ្រង់បញ្ញត្តសិក្ខាបទថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតដើម្បីឲ្យអ្នករាល់គ្នា ទុកអតិរេកចីវរកំណត់ត្រឹម ១០ ថ្ងៃ ដូច្នេះ ។ បើព្រះថេរៈនេះគប្បីទូលសម្តែងឡើងដល់កន្លះខែ ឬមួយខែ សូម្បីកន្លះខែ ឬមួយ ខែនោះ ព្រះមានព្រះភាគក៏ទ្រង់អនុញ្ញាត ។ អធិប្បាយ សិក្ខាបទវិភង្គនៃបឋមកឋិនសិក្ខាបទ បទថា និដ្ឋិតចីវរស្មឹ បានដល់ កាលចីវរសម្រេចហើយ ដោយការសម្រេច ឯណានីមួយ ។ ព្រោះចីវរនោះ រមែងសម្រេចហើយ ដោយការធ្វើខ្លះ ដោយហេតុមានការបាត់ជាដើមខ្លះ ដូច្នោះ ដើម្បីទ្រង់សម្តែង ត្រឹមតែអត្ថបុណ្ណោះ ក្នុងបទភាជនីយ៍នៃបទថា និដ្ឋិតចីវរស្មឹ នោះ ទើបព្រះមាន ព្រះភាគ ត្រាស់ពាក្យជាដើមថា ភិក្ខុនោ ចីវរំ កតំ វា ហោតិ ដូច្នេះ ។