អធិប្បាយកំណើតចីវរ ៦ ប្រភេទ

ក្បាលទី 3 · ទំព័រ 42

អត្ថដែលគួរនឹងពោលក្តី សូម្បីពោលហើយ តែក៏ជារឿងដែលដឹងបានលំបាក ព្រោះពោលទុកក្នុងឋានៈដែលមិនគួរ ។ បទថា ទសាហបរមំ មានវិគ្គហៈថា ១០ ថ្ងៃ ជាកំណត់យ៉ាងក្រៃលែង នៃកាលនោះ ព្រោះហេតុនោះ ទើបកាលនោះ ឈ្មោះថា មាន ១០ ថ្ងៃយ៉ាងយូរ អធិប្បាយថា ចីវរនោះដែលភិក្ខុគប្បីទុកអស់កាល ១០ ថ្ងៃ យ៉ាងក្រៃលែង ។ តែកាលទ្រង់សម្តែងអត្ថបុណ្ណោះ ក្នុងបទភាជនីយ៍ ទើបព្រះមាន ព្រះភាគត្រាស់ថា គប្បីទុកបាន ១០ ថ្ងៃយ៉ាងយូរ ពិតហើយ មានពាក្យ អធិប្បាយថា ភាពជាកាល ១០ ថ្ងៃយ៉ាងក្រៃលែង ដែលត្រាស់ទុកក្នុងបទថា ទសហបរមំ នេះ ភាវៈនៃកាលមាន ១០ ថ្ងៃយ៉ាងក្រៃលែងនោះ មានអត្ថ ដូច្នេះថា គប្បីទុកបានអស់កាលប្រមាណបុណ្ណេះ ដែលមិនទាន់កន្លងទៅ ។ ចីវរដែលឈ្មោះថា អតិរេក ព្រោះមិនរាប់ចូលក្នុងពួកចីវរដែលអធិដ្ឋាន និង វិកប្បទុក ព្រោះហេតុនោះ ទើបឈ្មោះថា អតិរេកចីវរ ។ ដោយហេតុនោះ ក្នុងបទភាជនីយ៍នៃបទថា អតិរេកចីវរំ នោះ ទើបត្រាស់ថា ចីវរដែលមិន បានអធិដ្ឋាន និងមិនបានវិកប្ប ។ អធិប្បាយ កំណើតចីវរ ៦ ប្រភេទ ពាក្យថា ឆន្នំ ចីវរានំ អញ្ញតរំ សេចក្តីថា បណ្តាចីវរ ៦ ប្រភេទនេះ គឺចីវរដែលធ្វើដោយសម្បកឈើ ១ ចីវរដែលធ្វើដោយកប្បាស ១ ចីវរដែល ធ្វើដោយសូត្រ ១ ចីវរដែលធ្វើដោយរោមសត្វ ( វៀរលែងតែសក់ ឬរោម មនុស្សចេញ ) ១ ចីវរដែលធ្វើដោយសម្បកធ្មៃ ១ សំពត់ដែលធ្វើលាយ ដោយវត្ថុ ៥ យ៉ាងខាងដើម ១ ចីវរណាមួយ ។ ព្រះមានព្រះភាគ កាលទ្រង់សម្តែងសមុដ្ឋានចីវរ ដោយពាក្យថា ឆន្នំ ជាដើមនេះហើយ ឥឡូវនេះ ដើម្បីសម្តែងខ្នាត ទើបត្រាស់ថា ចីវរយ៉ាងតូច គួរវិកប្បបានដូច្នេះ ទំហំ ចីវរនោះបណ្តោយ ២ ចំអាម ទទឹង ១ ចំអាម ។ ទំហំនៃចីវរនោះ មាន ព្រះបាលីដូច្នេះថា ម្នាលភិក្ខុទាំងឡ