អនិយតកណ្ឌ សិក្ខាបទទី ២

ក្បាលទី 3 · ទំព័រ 67

សិក្ខាបទទី ២ សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្ត ជេតពនរបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង មានភិក្ខុ ច្រើនរូបបានផ្ញើចីវរទុកនៅដៃភិក្ខុទាំងឡាយ ( រួចស្លៀកដណ្តប់ ) តែស្បង់ និង ចីវរចេញទៅកាន់ជនបទចារិកទៅ ។ ឯចីវរដែលផ្ញើទុកនោះ យូរពេកក៏ដាមឆ្លក ជាំអស់ ។ ភិក្ខុទាំងឡាយក៏យកចីវរទាំងអម្បាលនោះទៅហាលសំដិល ។ ព្រះអានន្ទ ដ៏មានអាយុបាននិមន្តទៅកាន់សេនាសនៈចារិក ក្រឡេកទៅឃើញភិក្ខុទាំងនោះ កំពុងហាលសំដិលចីវរទាំងនោះ ក៏ដើរចូលទៅជិតភិក្ខុទាំងឡាយនោះ លុះ ចូលទៅជិតហើយ សួរទៅភិក្ខុទាំងនោះថា ម្នាលអាវុសោទាំងឡាយ ចីវរទាំងនេះ ដាមឆ្លកជាំអស់ តើជារបស់លោកណា ។ គ្រានោះឯង ភិក្ខុទាំងអម្បាល នោះក៏បានប្រាប់សេចក្តីនុ៎ះដល់ព្រះអានន្ទដ៏មានអាយុ ។ ព្រះអានន្ទដ៏មានអាយុ ក៏លើកទោស តិះដៀល បន្ទោសថា ភិក្ខុទាំងឡាយមិនគួរបើនឹងផ្ញើចីវរទុកដាក់ ដៃរបស់ភិក្ខុទាំងឡាយហើយ ( ស្លៀកដណ្តប់ ) តែស្បង់ និងចីវរចេញដើរ ទៅកាន់ជនបទចារិកសោះ ។ ទើបព្រះអានន្ទដ៏មានអាយុ ក្រាបទូលសេចក្តីនុ៎ះ ដល់ព្រះដ៏មានព្រះភាគជាម្ចាស់ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ ត្រាស់សួរតបទៅពួកភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុទាំងឡាយ បានផ្ញើចីវរទុកនៅដៃភិក្ខុទាំងឡាយហើយ ( ស្លៀកដណ្តប់ ) តែស្បង់ និងចីពរ ចេញដើរទៅកាន់ជនបទចារិកមែនឬ ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ ព្រះមេត្តា ប្រោស ហេតុនោះពិតមែន ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោស