សិក្ខាបទវិភង្គនៃឧទ្ទោសិតសិក្ខាបទ

ក្បាលទី 3 · ទំព័រ 78

ព្រោះហេតុនោះ ទើប ព្រះសង្គាហកាចារ្យពោលថា ព្រះអានន្ទត្រាច់ទៅកាន់សេនាសនចារិក បាន ឃើញហើយ ដូច្នេះ ។ អនុប្បញ្ញត្តិឧទ្ទោសិតសិក្ខាបទ បទថា អវិប្បវាសសម្មតឹ ទាតុំ សេចក្តីថា សម្មតិក្នុងការ មិននៅប្រាស ( ត្រៃចីវរ ) ឈ្មោះអវិប្បវាសសម្មតិ ។ ម្យ៉ាងទៀត សម្មតិ ដើម្បីការមិននៅប្រាស ( ត្រៃចីវរ ) ឈ្មោះអវិប្បវាសសម្មតិ ។ ក្នុងអវិប្បវាសសម្មតិនេះ មានអានិសង្សដូចម្តេច ភិក្ខុនៅប្រាសចាកចីវរផ្ទាំងណា ចីវរ ផ្ទាំងនោះមិនជានិស្សគ្គិយ ហើយភិក្ខុដែលនៅប្រាសចាក មិនត្រូវអាបត្តិ ។ នៅប្រាសចាកបានអស់រយៈបុនណា ព្រះមហាសមត្ថេរពោលទុកមុនថា មួយ រយៈដែលរោគមិនទាន់ស្ងប់ តែកាលរោគស្ងប់ហើយ ភិក្ខុគប្បីប្រញាប់ត្រឡប់មក ទីកន្លែងដែលទុកចីវរ ដូច្នេះ ។ ព្រះមហាបទុមត្ថេរពោលថា កាលភិក្ខុ នោះប្រញាប់ប្រញាល់ត្រឡប់មក រោគគប្បីរើឡើង ព្រោះដូច្នោះ គួរនឹងមក សន្សឹមៗ ភិក្ខុគួរស្វែងរកពួករទេះ ឬធ្វើការចងចិត្តថា អញនឹងទៅ ចាប់តាំង អំពីកាលណានឹងនៅប្រាសចាកចាប់ផ្តើមអំពីនោះទៅ ក៏គួរ តែកាលភិក្ខុធ្វើការ ដាក់ធុរៈយ៉ាងនេះថា អញនឹងមិនទៅក្នុងវេលានេះ គប្បីដក ត្រៃចីវរដែលដក ហើយ នឹងតាំងនៅក្នុងឋានៈជាអតិរេកចីវរ ដូច្នេះ ។ សួរថា បើរោគរបស់លោករើឡើង លោកគប្បីធ្វើដូចម្តេច ឆ្លើយថា ព្រះបុស្សទេវត្ថេរពោលទុកមុនថា បើរោគនោះឯងត្រឡប់កើតឡើង អវិប្បវាសសម្មតិនោះឯង គង់នៅជាសម្មតិដដែលមិនមានកិច្ចដែលនឹងត្រូវសម្មតិ ជាថ្មី បើរោគដទៃកើតឡើង គប្បីឲ្យសម្មតិជាថ្មី ដូច្នេះ ។ ព្រះឧបតិស្សត្ថេរ