អនិយតកណ្ឌ សិក្ខាបទទី ៣
សិក្ខាបទទី ៣ សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅនាវត្ត ព្រះជេតពន ជាអារាមរបស់អនាថបិណ្ឌិកមហាសេដ្ឋី ជិតក្រុងសាវត្ថី ។ កាល នោះឯង អកាលចីវរ កើតឡើងដល់ភិក្ខុ ១ រូប មានឈ្មោះមិនប្រាកដ លុះ ភិក្ខុនោះធ្វើចីវរនោះទៅមិនល្មមគ្រាន់ ។ គ្រានោះ ភិក្ខុនោះក៏លើកចីវរនោះឡើង ហើយទាញឲ្យតឹង ធ្វើឲ្យយឺតសាច់សំពត់នោះរឿយៗ ។ ព្រះដ៏មានព្រះភាគបាន យាងទៅកាន់សេនាសនចារិក ទ្រង់ទតទៅឃើញភិក្ខុនោះ កំពុងតែលើកចីវរ ឡើងទាញរឿយៗ លុះទ្រង់ទតឃើញហើយ ទ្រង់យាងចូលទៅជិត ហើយត្រ ាស់សួរទៅភិក្ខុនោះថា ម្នាលភិក្ខុ បានជាអ្នកលើកចីវរឡើង ហើយទាញ រឿយៗ នេះ តើព្រោះហេតុអ្វី ។ ភិក្ខុនោះក្រាបបង្គំទូលថា បពិត្រព្រះដ៏មាន ព្រះភាគដ៏ចម្រើន នេះជាអកាលចីវរកើតឡើងដល់ខ្ញុំព្រះអង្គៗ ធ្វើទៅមិនគ្រាន់ ព្រោះហេតុនោះ បានជាខ្ញុំព្រះអង្គលើកចីវរនេះឡើង ហើយទាញរឿយៗ ដើម្បីឲ្យ យឺតសាច់ ។ ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមានបំណងនឹងរក ចីវរថែមទៀតដែរឬទេ ។ ភិក្ខុនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោសមាន បំណងដែរ ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងកាលនោះថា ម្នាលភិក្ខុទាំងឡាយ ។ ឯភិក្ខុដែលបានក្រាលកឋិន អកាលចីវរមាន កំណត់ ៧ ខែ គឺតាំងពីត្រឹមថ្ងៃ ១ រោច ខែផល្គុណ ទៅដល់ ១៥ កើត ខែអស្សុជ ។ តថាគត អនុញ្ញាតដើម្បីឲ្យអ្នកទាំងឡាយទទួលនូវអកាលចីវរ ហើយទុកដាក់ បាន ព្រោះមានសង្ឃឹមថានឹងបានចីវរថែមទៀត ។