ចីវរវគ្គទី ១ សិក្ខាបទទី ៣

ក្បាលទី 3 · ទំព័រ 99

តតិយកឋិនសិក្ខាបទ តតិយកឋិនសិក្ខាបទ ពាក្យថា តេន សមយេន ជាដើម ខ្ញុំ នឹងពោលតទៅថា គប្បីជ្រាបវិនិច្ឆ័យតតិយកឋិនសិក្ខាបទដូចតទៅនេះ ច្រើនបទថា ឧស្សាបេត្វា បុនប្បុនំ វិមជ្ឈតិ សេចក្តីថា ភិក្ខុនោះ សម្គាល់ថា កាលស្នាមជ្រួញបាត់ហើយ ចីវរនេះនឹងធំឡើង ទើបយកទឹក ស្រោច យកជើងជាន់ យកដៃទាញឡើង ហើយស្បេតត្រង់ខ្នង ។ ចីវរនោះ ស្ងួតហើយ ដោយកម្តៅថ្ងៃ ក៏មានប្រមាណដូចដើមនោះឯង ។ ភិក្ខុនោះក៏ធ្វើ យ៉ាងនោះដដែលទៀត ។ ព្រោះហេតុនោះ ទើបព្រះធម្មសង្គាហកាចារ្យពោល ថា ទាញសន្ធឹង ហើយធ្វើឲ្យយឺតសាច់ជាច្រើនដង ។ ព្រះមានព្រះភាគគង់ ត្រង់ព្រះគន្ធកុដិនោះឯង ទតឃើញភិក្ខុនោះលំបាកយ៉ាងនោះ ទើបទ្រង់ចេញ អំពីព្រះគន្ធកុដិ ដូចយាងទៅកាន់សេនាសនចារិក ទ្រង់បានទៅក្នុងទីនោះ ។ ព្រោះហេតុនោះ ទើបព្រះធម្មសង្គាហកាចារ្យពោលថា អទ្ទសា ខោ ភគវា ជាដើម ។ អធិប្បាយ សិក្ខាបទវិភង្គនៃតតិយកឋិនសិក្ខាបទ បទថា ឯកាទសមាសេ បានដល់ រហូត ១១ ខែដ៏សេស វៀរខែកត្តិកទី ២ មួយខែចេញ ។ បទថា សត្តមាសេ បានដល់ ៧ ខែដ៏សេស វៀរ ៥ ខែ គឺខែកត្តិកន ោះ មួយអន្លើ ៤ ខែក្នុងរដូវភ្លៀង ។ ច្រើនបទថា កាលេបិ អាទិស្ស ទិន្នំ សេចក្តីថា ចីវរដែលទាយក ឧទ្ទិសដល់សង្ឃថា នេះជាអកាលចីវរក្តី ដែលទាយកប្រគេនដល់បុគ្គលមួយ អង្គថា ខ្ញុំប្រគេនចីវរនេះដល់លោកម្ចាស់ក្តី ដូច្នេះ ។ បទថា សង្ឃតោ វា សេចក្តីថា ចីវរកើតឡើងអំពីសង្ឃ ដោយ អំណាចនៃចំណែកដែលត្រូវបានដល់ខ្លួនក្តី ។ បទថា គណតោ វា សេចក្តីថា ពួកទាយករមែងប្រគេនដល់គណៈ យ៉ាងនេះថា ពួកខ្ញុំប្រគេនចីវរនេះដល់គណៈនៃភិក្ខុអ្នករៀនព្រះសូត្រក្តី ប្រគេន ចីវរនេះដល់គណៈនៃភិក្ខុអ្នករៀនព្រះអភិធម្មក្តី ចីវរគប្បីកើតឡើងអំពីគណៈ នោះ