បុរាណចីវរធោវាបនសិក្ខាបទ
ក្បាលទី 3 · ទំព័រ 113
អនាបត្តិនៃបុរាណចីវរធោវបនសិក្ខាបទ ពីរបទថា អវុត្តា ធោវតិ សេចក្តីថា ភិក្ខុនីដែលមកដើម្បី ឧទ្ទេសក្តី ដើម្បីឱវាទក្តី ឃើញចីវរសៅហ្មង ជួយយកទៅអំពីកន្លែងដែលទុក ក្តី ឲ្យនាំមកដោយពោលថា លោកម្ចាស់ សូមឲ្យមកចុះ ខ្ញុំនឹងបោកហើយ បោកក្តី ជ្រលក់ក្តី ដំក្តី ភិក្ខុនីនេះ ឈ្មោះថា បុគ្គលដែលភិក្ខុមិនបានប្រើឲ្យ បោក ។