ចីវរបដិគ្គហណសិក្ខាបទ
ក្បាលទី 3 · ទំព័រ 121
បទថា តេន សមយេន ជាដើម ខ្ញុំនឹងពោលក្នុងចីវរបដិគ្គហណសិក្ខាបទនោះ ដូចមានវិនិច្ឆ័យតទៅនេះថា បទថា បិណ្ឌបតបដិក្កន្តា ប្រែថា ត្រឡប់មកអំពីបិណ្ឌបាត ។ បទថា យេន អន្ធវនំ តេនុបសង្កមិ សេចក្តីថា កាលព្រះមានព្រះភាគ ទ្រង់មិនទាន់បានបញ្ញត្តសិក្ខាបទ ភិក្ខុនីឈ្មោះឧប្បលវណ្ណា ដើរចូលទៅក្នុង ព្រៃអន្ធវន ។