បទភាជនីយនៃចីវរបដិគ្គហណសិក្ខាបទ
ទទួលហើយនោះឯង ។ បើភិក្ខុទទួលយកចីវរដែលភិក្ខុនីផើទៅក្នុងដៃរបស់ សិក្ខមានា សាមណេរ សាមណេរី ឧបាសក និងឧបាសិកាជាដើម មិនត្រូវ អាបត្តិ ។ បរិស័ទទាំង ៤ នាំចីវរ និងសំពត់ពណ៌ផ្សេងៗ មកដាក់ទៀប ជើងនៃភិក្ខុដែលពោលធម្មកថា ឬឈរក្នុងឧបចារៈ ឬលះឧបចារៈបោះឲ្យ ។ បណ្តាសំពត់ទាំងនោះ ចីវរណាជារបស់ភិក្ខុនីទាំងឡាយ ត្រូវអាបត្តិដល់ភិក្ខុ ដែលទទួលចីវរនោះដូចគ្នា ក្រៅអំពីការផ្លាស់ប្តូរគ្នា ។ លោកពោលទុកក្នុងមហាបច្ចរី និងកុរុន្ទីថា បើចីវរទាំងឡាយ គឺបរិស័ទ ៤ បោះទៅក្នុងពេលយប់ ភិក្ខុមិនអាចដឹងបានថា នេះរបស់ភិក្ខុនី នេះរបស់ បុគ្គលដទៃ មិនមានកិច្ចដោយការផ្លាស់ប្តូរ ។ ពាក្យដែលពោលទុកក្នុងមហាប ច្ចរី និងកុរុន្ទីនោះ មិនសមគ្នា ព្រោះសិក្ខាបទជាអចិត្តកៈ ។ បើភិក្ខុនីប្រគេន សំពត់ងូតទឹកភ្លៀង គប្បីធ្វើឲ្យជារបស់ផ្លាស់ប្តូរដូចគ្នា ។ បើភិក្ខុនីដាក់ត្រង់ គំនរសំរាមជាដើម ដោយតាំងចិត្តថា សូមភិក្ខុទាំងឡាយកាន់យកជាសំពត់ បង្សុកូល ដូច្នេះ ភិក្ខុអធិដ្ឋានជាសំពត់បង្សុកូល កាន់យកគួរ ។ អធិប្បាយ បទភាជនីយនៃចីវរបដិគ្គហណសិក្ខាបទ បទថា អញ្ញាតិកាយ អញ្ញាតិកសញ្ញី គឺជាតិកបាចិត្តិយ ។ ពីរបទថា ឯកតោ ឧបសម្បន្នាយ សេចក្តីថា ត្រូវអាបត្តិ ទុក្កដដល់ភិក្ខុដែលទទួលអំពីដៃរបស់ភិក្ខុនី ដែលឧបសម្បទាក្នុងសម្នាក់ ភិក្ខុនីទាំងឡាយ ( តែមួយចំណែក ) តែត្រូវអាបត្តិបាចិត្តិយ ( ដល់ភិក្ខុ ដែលទទួលអំពីដៃ ) របស់ភិក្ខុនីដែលឧបសម្បទា ក្នុងសម្នាក់នៃភិក្ខុទាំងឡាយ ។