អញ្ញាតកវិញ្ញត្តិសិក្ខាបទ

ក្បាលទី 3 · ទំព័រ 133

បទថា តេន សមយេន ជាដើម ខ្ញុំ នឹងពោលក្នុងអញ្ញាតកវិញ្ញត្តិសិក្ខាបទនោះ ដែលមានវិនិច្ឆ័យដូចតទៅនេះថា ពីរបទថា ឧបនន្ទោ សក្យបុត្តោ បានដល់ បណ្តាភិក្ខុដែលបួសអំពី សក្យត្រកូលប្រមាណ ៨ ម៉ឺនអង្គ ព្រះឧបនន្ទសក្យបុត្រ ជាភិក្ខុថោកទាប មានជាតិឡេះឡោះ ។ បទថា បដ្ឋោ ជាអ្នកឈ្លាសប្រតិពល មុតស្រួច ដល់ព្រមដោយ សំឡេង គឺប្រកបដោយភាពជាអ្នកមានបំពង់កពីរោះ ។ បទថា កិស្មឹ វិយ សេចក្តីថា ប្រៀបដូចអ្វី ប្រៀបដូចបុគ្គលមានការ សៅហ្មង គឺដូចគ្នានឹងខ្លាចក្រែង ដូចគ្នានឹងតក់ស្លុត ដោយអំណាចហិរិ និង ឱត្តប្បៈ ។ បទថា អទ្ធានមគ្គំ សេចក្តីថា ផ្លូវវែង ពោល គឺផ្លូវឆ្ងាយ មិនមែនផ្លូវក្នុងក្រុង ។ បទថា តេ ភិក្ខូ អច្ឆិន្ទឹសុ សេចក្តីថា បានប្លន់ គឺបានដណ្តើមយក បាត្រ និងចីវរភិក្ខុទាំងនោះទៅ ។ បទថា អនុយុញ្ជាហិ សេចក្តីថា លោកមេត្តាសាកសួរ ដើម្បីការជ្រាប ភាពជាភិក្ខុ ។ សមន្តប្បាសាទិកា អដ្ឋកថាព្រះវិន័យ ១៣៤ បទថា អនុយុញ្ជិយមានា សេចក្តីថា ភិក្ខុទាំងនោះ ត្រូវព្រះឧបាលី សាកសួរដល់បព្វជ្ជាឧបសម្បទា អធិដ្ឋានបាត្រ និងចីវរជាដើម ។ បទថា ឯតមត្ថំ អារោចេសុំ សេចក្តីថា ទូលឲ្យទ្រង់ជ្រាបថា ជាភិក្ខុ ហើយបានក្រាបទូលរឿងដែលភិក្ខុទាំងនោះពោល ដោយន័យជាដើមថា ជា អ្នកដើរផ្លូវឆ្ងាយអំពីក្រុងសាកេត ទៅកាន់ក្រុងសាវត្ថី ។ ក្នុងបទថា អញ្ញាតកំ គហបតឹ វា ជាដើម អ្នកសិក្សាគប្បីជ្រាប អនុបុព្វីកថា ចាប់ពីពាក្យដែលត្រាស់ទុកខាងដើមថា បិទបាំងហើយដោយស្មៅ ឬដោយស្លឹកឈើជាដើម ដោយន័យដូចពោលតទៅនេះថា បើភិក្ខុកំលោះ ឃើញពួកចោរហើយ កាន់យកបាត្រ និងចីវរគេចទៅ ពួកចោរដណ្តើមយក ត្រឹមតែស្បង់ និងចីវររបស់ព្រះថេរៈទាំងឡាយបុណ្ណោះទៅ ព្រះថេរៈទាំង