អនិយតកណ្ឌ សិក្ខាបទទី ៩
សិក្ខាបទទី ៩ សម័យនោះ ព្រះពុទ្ធដ៏មានជោគ ទ្រង់គង់ក្នុងវត្តព្រះជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ក៏ក្នុងសម័យនោះឯង បុរសម្នាក់ បាននិយាយពាក្យនេះនឹងបុរសម្នាក់ថា ខ្ញុំនឹងឲ្យព្រះឧបនន្ទជាម្ចាស់ស្លៀកដណ្តប់ ចីវរ ។ ឯបុរសនោះបានពោលយ៉ាងនេះថា ខ្ញុំឯងក៏នឹងឲ្យព្រះឧបនន្ទជាម្ចាស់ ស្លៀកដណ្តប់ចីវរដែរ ។ ភិក្ខុមួយរូបជាអ្នកប្រព្រឹត្តបិណ្ឌបាត បានឮពាក្យចរចា គ្នានៃបុរសទាំងឡាយនោះ ។ ភិក្ខុនោះ ក៏ចូលទៅរកព្រះឧបនន្ទដ៏មានអាយុជា សក្យបុត្រ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងព្រះឧបនន្ទដ៏មាន អាយុជាសក្យបុត្រថា ម្នាលអាវុសោឧបនន្ទ លោកជាអ្នកមានបុណ្យច្រើន ( ព្រោះ ) ក្នុងឱកាសឯណោះមានបុរសម្នាក់បាននិយាយពាក្យនេះនឹងបុរស ម្នាក់ថា ខ្ញុំនឹងឲ្យព្រះឧបនន្ទជាម្ចាស់ស្លៀកដណ្តប់ចីវរ ។ ឯបុរសនោះក៏និយាយ យ៉ាងនេះថា ខ្ញុំឯងក៏នឹងឲ្យព្រះឧបនន្ទជាម្ចាស់ ស្លៀកដណ្តប់ចីវរដែរ ។ ព្រះឧបនន្ទ បាននិយាយថា ម្នាលអាវុសោ បុរសទាំងនោះជាឧបដ្ឋាករបស់ខ្ញុំ ។ លំដាប់ នោះ ព្រះឧបនន្ទដ៏មានអាយុជាសក្យបុត្រចូលទៅរកបុរសទាំងនោះ លុះចូលទៅ ដល់ហើយ បាននិយាយពាក្យនេះនឹងបុរសទាំងនោះថា ម្នាលអាវុសោ ឮថា អ្នកទាំងឡាយ ចង់ឲ្យអាត្មាស្លៀកដណ្តប់ចីវរមែនឬ ។ បុរសទាំងនោះឆ្លើយថា មែនលោកម្ចាស់ យើងទាំងឡាយបានគិតយ៉ាងនេះថា យើងខ្ញុំនឹងឲ្យព្រះឧបនន្ទ ជាម្ចាស់ ស្លៀកដណ្តប់ចីវរទាំងឡាយ ។ ព្រះឧបនន្ទនិយាយថា ម្នាលអាវុសោ បើអ្នកទាំងឡាយ ចង់ឲ្យអាត្មាស្លៀកដណ្តប់ចីវរទាំងឡាយ អ្នកទាំងឡាយ ចូរ