ទុតិយឧបក្ខដសិក្ខាបទ
ក្បាលទី 3 · ទំព័រ 165
ចីវរវគ្គទី ១ សិក្ខាបទទី ៩ ទុតិយឧបក្ខដសិក្ខាបទ បណ្ឌិតគប្បីជ្រាបអត្ថ ក្នុងទុតិយឧបក្ខដសិក្ខាបទដោយន័យនេះឯង ។ ព្រោះថា សិក្ខាបទដំបូងនោះ ដូចគ្នានឹងអនុប្បញ្ញត្តិនៃសិក្ខាបទទី ២ នេះថា ក្នុងសិក្ខាបទមុន ភិក្ខុគ្រាន់តែធ្វើការបៀតបៀនដល់មនុស្សម្នាក់បុណ្ណោះ ក្នុង សិក្ខាបទទី ២ ធ្វើដល់មនុស្សពីរនាក់ ។ នេះជាការប្លែកគ្នាក្នុងសិក្ខាបទនេះ ពាក្យដ៏សេស ដូចគ្នានឹងសិក្ខាបទមុននោះឯង ។ អ្នកសិក្សាគប្បីជ្រាបថា ត្រូវអាបត្តិដល់ភិក្ខុ ដែលធ្វើការបៀតបៀនដល់មនុស្សច្រើននាក់កាន់យក ដូចធ្វើដល់មនុស្សពីរនាក់កាន់យក ដូច្នោះ ។