អនិយតកណ្ឌ សិក្ខាបទទី ១០

ក្បាលទី 3 · ទំព័រ 166

សិក្ខាបទទី ១០ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តព្រះជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង អាមាត្យធំជា ឧបដ្ឋាករបស់ព្រះឧបនន្ទដ៏មានអាយុជាសក្យបុត្រ បញ្ជូនតម្លៃចីវរទៅដោយបម្រើ ដើម្បីព្រះឧបនន្ទដ៏មានអាយុជាសក្យបុត្រដោយពាក្យថា អ្នកចូរទិញចីវរដោយ តម្លៃចីវរនេះ ហើយចូរឲ្យព្រះឧបនន្ទជាម្ចាស់ស្លៀកដណ្តប់ចីវរចុះ ។ ឯបម្រើ នោះក៏ចូលទៅរកព្រះឧបនន្ទដ៏មានអាយុជាសក្យបុត្រ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងព្រះឧបនន្ទដ៏មានអាយុជាសក្យបុត្រថា បពិត្រលោកម្ចាស់ដ៏ចម្រើន តម្លៃចីវរនេះខ្ញុំនាំមកចំពោះលោកដ៏មានអាយុ សូមលោកដ៏ មានអាយុទទួលយកតម្លៃចីវរ ( នេះ ) ចុះ ។ កាលបើបម្រើនោះនិយាយយ៉ាងនេះ ហើយ ព្រះឧបនន្ទសក្យបុត្រដ៏មានអាយុ បានពោលពាក្យនេះនឹងបម្រើនោះថា ម្នាលអាវុសោ យើងទទួលតម្លៃចីវរមិនបានទេ យើងទទួលបានតែចីវរដ៏សមគួរ ដោយកាលគួរ ។ កាលបើព្រះឧបនន្ទសក្យបុត្រដ៏មានអាយុ ពោលយ៉ាងនេះ ហើយ បម្រើនោះបានពោលពាក្យនេះនឹងព្រះឧបនន្ទសក្យបុត្រដ៏មានអាយុថា អ្នកណាមួយជាវេយ្យាវច្ចករ របស់លោកដ៏មានអាយុ មានដែរឬ ។ សម័យ នោះ ឧបាសកម្នាក់បានទៅកាន់អារាម ដោយមានកិច្ចការនីមួយ ។ គ្រានោះ ព្រះឧបនន្ទសក្យបុត្រដ៏មានអាយុ បានពោលពាក្យនេះនឹងបម្រើ នោះថា ម្នាល អាវុសោឧបាសកនេះឯងជាវេយ្យាវច្ចកររបស់ភិក្ខុទាំងឡាយ ឯបម្រើនោះ ។ ក៏ពន្យល់ឧបាសកនោះ ហើយចូលទៅរកព្រះឧបនន្ទ សក្យបុត្រដ៏មានអាយុ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងព្រះឧបនន្ទសក្យបុត្រដ៏មាន អាយុថា បពិត្រលោកដ៏ចម្រើន វេយ្យាវច្ចករដែលលោក ដ៏មានអាយុចង្អុលប្រាប់ នោះ ខ្ញុំបានពន្យល់រួចហើយ សូមលោកដ៏មានអាយុ ចូលទៅរកគេចុះ វេយ្យ