រាជសិក្ខាបទ
រាជសិក្ខាបទ បទថា តេន សមយេន ជាដើម ខ្ញុំនឹងពោល ក្នុងរាជសិក្ខាបទនោះ ដូចមានវិនិច្ឆ័យតទៅនេះថា ពីរបទថា ឧបសកំ សញ្ញាបេត្វា បានដល់ ឲ្យឧបាសកយល់ហើយ អធិប្បាយថា ពោលហើយយ៉ាងនេះថា អ្នកចូរទិញចីវរដោយមូលតម្លៃនេះ ហើយប្រគេនព្រះថេរៈ ។ បទថា បញ្ញាសពន្ធ្បោ១ មានពាក្យអធិប្បាយថា ត្រូវ ( ពិន័យ ) ៥០ កហាបណៈ ។ បាឋៈថា បញ្ញាសម្ពន្ធោ ក៏មាន ។ ច្រើនបទថា អជ្ជុណ្ញោ ភន្តេ អាគមេហិ សេចក្តីថា បពិត្រលោក ម្ចាស់ ថ្ងៃនេះ សូមឈប់សិន គឺបង្អង់ឲ្យខ្ញុំត្រឹមតែមួយថ្ងៃ ។ បទថា បរាមសិ ប្រែថា បានប្រកាន់ទុក ។ បទថា ជិនោសិ សេចក្តីថា អ្នកត្រូវពួកខ្ញុំឈ្នះ គឺឈ្នះអ្នក ៥០ កហាបណៈ អធិប្បាយថា លោកត្រូវឲ្យ ៥០ កហាបណៈ ។ អធិប្បាយ សិក្ខាបទវិភង្គនៃរាជសិក្ខាបទ បទថា រាជភោគ្គោ មានវិគ្គហៈថា ឈ្មោះថា រាជអមាត្យ ព្រោះ មានបេវោត្ស និងគប្បីបរិភោគ ឬគប្បីប្រើប្រាស់ពីព្រះរាជា ។ បាឋៈថា រាជភោគោ ក៏មាន សេចក្តីថា អ្នកមានភោគៈ ( ភាពជាធំ ) អំពី រាជា ។ បទថា បហិណេយ្យ ប្រែថា គប្បីបញ្ជូនទៅ តែព្រោះមានអត្ថ ងាយយល់ ទើបព្រះមានព្រះភាគមិនបានត្រាស់បទភាជនៈនៃបទថា បហិណេយ្យ នោះទុក ។ ឯបទថា បហិណេយ្យ នេះ ព្រះមានព្រះភាគមិនបាន ត្រាស់បទភាជនៈទុក យ៉ាងណា សូម្បីបទថា ចីវរំ ឥត្ថន្នាមំ ភិក្ខុំ ជាដើម ក៏ដូច្នោះដែរ បណ្ឌិតគប្បីជ្រាបថា ទ្រង់មិនបានត្រាស់បទភាជនៈទុក ព្រោះ មានអត្ថងាយយល់យ៉ាងនោះ ។ បទថា អាភតំ ប្រែថា នាំមកហើយ ។ ពីរបទថា កាលេន កប្បិយំ គឺដោយកាលដែលដល់នូវភាពសមគួរ សេចក្តីថា ពួកយើងនឹងទទួលចីវរដែលគួរក្នុងវេលាពួកយើងត្រូវការ ។