កោសិយវគ្គ សិក្ខាបទទី ៣
សុទ្ធកាឡកសិក្ខាបទ សុទ្ធកាឡកសិក្ខាបទ បទថា តេន សមយេន ជាដើម ខ្ញុំនឹង ពោលក្នុងសុទ្ធកាឡកសិក្ខាបទនោះ បទថា សុទ្ធកាឡកានំ សេចក្តីថា ខ្មៅ សុទ្ធ គឺមិនលាយដោយរោមចេមោដទៃ ។ ពាក្យដ៏សេស មានអត្ថងាយយល់ ទាំងអស់ហើយ ។ សូម្បីសមុដ្ឋានជាដើម ក៏ដូចគ្នានឹងកោសិយសិក្ខាបទ នោះឯង ។ សិក្ខាបទទី ៣ សម័យនោះ ព្រះសម្ពុទ្ធដ៏មានបុញ្ញសិរី ព្រះអង្គគង់ក្នុងវត្តព្រះ ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ក៏គ្រានោះឯង ពួក ឆព្វគ្គិយភិក្ខុគិតគ្នាថា ព្រះដ៏មានព្រះភាគទ្រង់ឃាត់ហាមមិនឲ្យភិក្ខុប្រើគេឲ្យធ្វើ សន្ថ័តដោយរោមចៀមខ្មៅសុទ្ធ ក៏នាំគ្នាប្រើគេឲ្យធ្វើសន្ថ័តដោយរោមចៀមខ្មៅ សុទ្ធដូច្នោះ តែលាយរោមចេមោសបន្តិចត្រង់ជាយ ។ ភិក្ខុទាំងឡាយណា អ្នក មានប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះពោលទ្រោល តិះដៀល បន្តុះបង្អាប់ ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើនឹងទៅឲ្យគេធ្វើសន្ថ័តដោយរោមចៀមខ្មៅសុទ្ធ ដូច្នោះ ហើយយករោមចេមោសលាយបន្តិចត្រង់ជាយបុណ្ណោះទេ ។ គ្រានោះ ភិក្ខុទាំងឡាយនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គ មានព្រះបន្ទូលសួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកអ្នកប្រើឲ្យគេធ្វើសន្ថ័ត ដោយរោមចៀមខ្មៅសុទ្ធដូច្នោះ ហើយលាយរោមចេមោសបន្តិចត្រង់ជាយពិតមែន ឬ ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន ។ ព្រះសម្ពុទ្ធដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលបុរសសោះសូន្យ ហេតុដូចម្តេច បានជាពួកអ្នកឲ្យគេធ្វើសន្ថ័តដោយរោមចៀមខ្មៅសុទ្ធដូច្នោះ ហើយលាយរោម ចេមោសបន្តិចត្រង់ជាយដូច្នោះ ម្នាលបុរសសោះសូន្យ អំពើនេះ មិនមែននាំឲ្យ កើតសេចក្តីជ្រះថ្លា ដល់អ្នកដែលមិនទាន់ជ្រះថ្លាទេ ឬន