កោសិយវគ្គ សិក្ខាបទទី ៤

ក្បាលទី 3 · ទំព័រ 210

ពីរបទថា ទ្វេ ភាគា ប្រែថា ពីរចំណែក ។ បទថា អាទាតព្វា ប្រែថា គប្បីកាន់យក ។ បទថា គោចរិយានំ ប្រែថា មានពណ៌ក្រហម ។ បទថា ទ្វេ តុលា អាទាតព្វា លោកពោលសំដៅយកភិក្ខុដែល បំណងនឹងធ្វើដោយរោមចៀម ៤ ចំណែក ។ បណ្ឌិតគប្បីជ្រាបសន្និដ្ឋានថា ដោយអត្ថ គឺទ្រង់សម្តែងពាក្យនេះនោះឯងថា ភិក្ខុមានបំណងនឹងធ្វើដោយ រោមចៀម មានប្រមាណបុនណា ក្នុងរោមចៀមមានប្រមាណបុណ្ណោះ រោម ចៀមខ្មៅ ២ ចំណែក រោមចេមោស ១ ចំណែក រោមចេមោក្រហម ១ ចំណែក ។ ពាក្យដ៏សេសមានអត្ថងាយយល់ទាំងអស់ហើយ ។ សូម្បីសមុដ្ឋានជាដើម ក៏ដូចកោសិយសិក្ខាបទនោះឯង ។ សិក្ខាបទ នេះ អ្នកសិក្សាគប្បីជ្រាបថា ជាកិរិយា និងអកិរិយាតែម្យ៉ាង ព្រោះកាន់យក និងមិនកាន់យក ដើម្បីធ្វើដូច្នេះឯង ។ សិក្ខាបទទី ៤ សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តព្រះ ជេតពនរបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ក៏គ្រានោះឯង ភិក្ខុទាំងឡាយ ឲ្យគេធ្វើសន្ថ័តរាល់ឆ្នាំ ។ ភិក្ខុទាំងនោះជាអ្នកអង្វរច្រើន ជាអ្នកសុំ ច្រើន ដោយពាក្យថា អាត្មាត្រូវការដោយរោមចៀម អ្នកទាំងឡាយ ចូរឲ្យ រោមចេមោដល់អាត្មា ។ មនុស្សទាំងឡាយពោលទោសតិះដៀល បន្តុះបង្អាប់ថា ពួកសមណៈជាកូនចៅព្រះពុទ្ធ ជាសក្យបុត្រ មិនគួរបើនឹងឲ្យគេធ្វើសន្ថ័តរាល់ឆ្នាំ យ៉ាងនេះ ពួកសមណៈជាកូនចៅព្រះពុទ្ធជាសក្យបុត្រ ជាអ្នកអង្វរច្រើន ជាអ្នក សូមច្រើន ដោយពាក្យថា អាត្មាត្រូវការដោយរោមចៀម អ្នកទាំងឡាយ ចូរឲ្យរោមចេមោដល់អាត្មា ក៏ពួកយើងធ្វើសន្ថ័តម្តង ប្រើបាន ៥ ឆ្នាំខ្លះ ៦ ឆ្នាំខ្លះ ក្មេងរបស់យើងទាំងឡាយជុះដាក់ខ្លះ នោមដាក់ខ្លះ កណ្តុរកាត់ខ្លះ ( ក៏គង់ ប្រើបានយូរដល់ត្រឹមនោះ ) ចំណែកពួកសមណៈ ជាកូនចៅព្រះពុទ្ធជា