ឆព្វស្សសិក្ខាបទ
ក្បាលទី 3 · ទំព័រ 217
បទថា តេន សមយេន ជាដើម ខ្ញុំនឹង ពោលតទៅនេះ ពីរបទថា ហទន្តិបិ ឧម្មិហន្តិបិ មានអត្ថដែលលោកពោល ទុកថា ពួកក្មេងៗ ជុះដាក់ខ្លះ នោមដាក់ខ្លះខាងលើសន្ថ័តទាំងឡាយ ។ ព្រះបុស្សទេវត្ថេរពោលថា ភិក្ខុបានទទួលសម្មតិយ៉ាងនេះថា សន្ថ័ត សង្ឃសន្មតឲ្យហើយដល់ភិក្ខុឈ្មោះនេះ រមែងបានដើម្បីធ្វើសន្ថ័តក្នុងទីដែល ខ្លួនទៅដល់ អស់វេលាដែលរោគមិនទាន់ជា ។