កោសិយវគ្គ សិក្ខាបទទី ៥
បើភិក្ខុជារោគហើយ ត្រឡប់ អាពាធទៀត ដោយរោគដើមនោះឯង បរិហារ ( ការគ្រប់គ្រង ) នោះឯង នៅរក្សានៅឡើយ មិនមានកិច្ចដែលនឹងត្រូវសន្មតជាថ្មីទៀតឡើយ ។ ចំណែកព្រះឧបតិស្សត្ថេរពោលថា អាពាធនោះកម្រើកឡើងក្តី អាពាធ ដទៃក្តី លោកបានឈ្មោះថា ជាអ្នកអាពាធមួយគ្រា គឺបានហើយនោះឯង មិន មានកិច្ចដែលនឹងត្រូវសន្មតជាថ្មី ។ បទថា ឱរេន ចេ ឆន្នំ វស្សានំ បានដល់ ក្នុងចំណែកខាងក្នុង គឺ ខាងក្នុង ។ តែក្នុងបទភាជនៈដើម្បីសម្តែងត្រឹមតែសង្ខា ទើបត្រាស់ថា នៅ ខ្វះ ៦ ឆ្នាំ ។ បទថា អនាបត្តិ ឆព្វស្សានិ ករោតិ សេចក្តីថា រមែងធ្វើ សន្ថ័តក្នុងវេលាគ្រប់ ៦ ឆ្នាំបរិបូណ៌ ។ សូម្បីក្នុងបទទី ២ គប្បីឃើញអត្ថ យ៉ាងនេះថា ធ្វើក្នុងវេលាលើស ៦ ឆ្នាំទៅ ។ សេចក្តីពិត ភិក្ខុនោះនឹងធ្វើ រហូត ៦ ឆ្នាំក៏ទេ ។ ពាក្យដ៏សេសមានអត្ថរាក់ទាំងអស់ហើយ ។ សមុដ្ឋាន ជាដើម ក៏ដូចគ្នានឹងកោសិយសិក្ខាបទនោះឯង តែសិក្ខាបទនេះ ជាកិរិយានិ ងជាអកិរិយា ដូច្នេះ ។ សិក្ខាបទទី ៥ សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នាដើម្បីនឹង លាក់ខ្លួនសម្ងំបាន ៣ ខែ អ្នកណាមួយកុំគប្បីចូលទៅរកតថាគត លើកលែងតែ ភិក្ខុមួយរូប ដែលជាអ្នកនាំយកនូវបិណ្ឌបាតទៅឲ្យ ។ ភិក្ខុទាំងនោះទទួល ព្រះពុទ្ធដីកាថា ព្រះករុណា ព្រះអង្គ ភិក្ខុនីមួយមិនបានចូលមករកព្រះដ៏មាន ព្រះភាគក្នុងទីនេះជាប្រាកដ លើកលែងតែភិក្ខុមួយរូប ដែលជាអ្នកនាំយក បិណ្ឌបាតទៅថ្វាយ ។ ក៏វេលានោះឯង សង្ឃក្នុងក្រុងសាវត្ថី បានប្តេជ្ញាគ្នាថា ម្នាលអាវុសោ ព្រះដ៏មានព្រ