និសីទនសន្ថតសិក្ខាបទ

ក្បាលទី 3 · ទំព័រ 227

កោសិយវគ្គទី ២ សិក្ខាបទទី ៥ និសីទនសន្ថតសិក្ខាបទ និសីទនសន្ថតសិក្ខាបទ បទថា តេន សមយេន ជាដើម ខ្ញុំនឹង ពោលតទៅ ក្នុងនិសីទនសន្ថតសិក្ខានោះ ដែលមានវិនិច្ឆ័យដូចតទៅនេះថា ពីរបទថា ឥច្ឆាមហំ ភិក្ខវេ សេចក្តីថា បានឮថា ព្រះមានព្រះភាគទ្រង់មិន ទតឃើញសត្វដែលគួរឲ្យត្រាស់ដឹងមួយណាឡើយ អស់កាលខាងក្នុង ៣ ខែនោះ ព្រោះហេតុនោះ ទើបត្រាស់យ៉ាងនេះ ។ សូម្បីយ៉ាងនោះ ព្រះអង្គ ក៏ទ្រង់ធ្វើព្រះធម្មទេសនាដោយអំណាចនៃតន្តិបវេណី ។ ម្យ៉ាងទៀត ព្រោះទ្រង់បានរំពឹងយ៉ាងនេះថា កាលតថាគតធ្វើឱកាស ពួនសម្ងំ ភិក្ខុទាំងឡាយ នឹងធ្វើកតិកាវត្តមិនជាធម៌ ឧបសេនៈនឹងទម្លាយ កតិកាវត្តដែលមិនប្រពៃនោះ តថាគតនឹងជ្រះថ្លាជាមួយភិក្ខុនោះ ហើយអនុញ្ញាតឲ្យភិក្ខុទាំងឡាយចូលគាល់ បន្ទាប់មក ពួកភិក្ខុដែលបំណងនឹងសួរសុខ ទុក្ខតថាគតជាច្រើន នឹងសមាទានធុតង្គទាំងឡាយ ហើយតថាគតនឹងបញ្ញត្ត សិក្ខាបទ ព្រោះសន្ថ័តដែលភិក្ខុទាំងនោះចោលរាត់រាយជាបច្ច័យ ។ ដូច្នោះ ទើបព្រះមានព្រះភាគត្រាស់យ៉ាងនោះ ។ ក្នុងការពួនសម្ងំនេះ មានអានិសង្ស ច្រើនយ៉ាងនេះឯង ។ បទថា សបរិសោ យេន ភគវា តេនុបសង្កមិ សេចក្តីថា បានឮថា ព្រះថេរៈបានទទួលការតិះដៀលក្នុងខន្ធកសិក្ខាបទនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានវស្សាក្រោម ១០ មិនគប្បីឲ្យកុលបុត្របួសឡើយ ភិក្ខុណាបំបួស ភិក្ខុនោះត្រូវអាបត្តិទុក្កដ ដោយន័យជាដើមយ៉ាងនេះថា ម្នាលមោឃបុរសហេតុ អ្វី អ្នកនៅជាបុគ្គលដែលអ្នកដទៃគួរទូន្មានប្រៀនប្រដៅ នឹងសម្គាល់ ដើម្បីឲ្យឱវាទ ដើម្បីប្រៀនប្រដៅអ្នកដទៃ ទើបគិតថា ព្រះសាស្តា ទ្រង់ អាស្រ័យបរិស័ទរបស់អញ ទ្រង់បានប្រទានការតិះដៀលដល់អញ ឥឡូវនេះ អញនឹងញ៉ាំងព្រះមានព្រះភាគឲ្យបន្លឺព្រះស