ឯឡកលោមសិក្ខាបទ

ក្បាលទី 3 · ទំព័រ 236

បទថា តេន សមយេន ជាដើម ខ្ញុំ នឹងពោលក្នុងឯឡកលោមសិក្ខាបទនោះ ដូចមានវិនិច្ឆ័យតទៅនេះ បទថា ឧប្ផណ្ឌេសុំ សេចក្តីថា ពួកអ្នកស្រុកពោលពាក្យចំអន់ជាដើមថា បពិត្រ លោកម្ចាស់ ( រោមចៀមនេះ ) លោកម្ចាស់ទិញមកដោយតម្លៃបុន្មាន ។ ពីរបទថា ឋិតកោវ អាសុម្ភិ សេចក្តីថា ពួកអ្នកស្រុកជញ្ជូន បាច់ឧសដ៏ធំមកអំពីព្រៃ អស់កម្លាំងហើយ បោះចុះទៅ ទាំងដែលកំពុងឈរ យ៉ាងណា ភិក្ខុនេះបានបោះ ( រោមចេមោ ) ឲ្យធ្លាក់ចុះទៅ ដូច្នោះ ។ អធិប្បាយ សិក្ខាបទវិភង្គនៃឯឡកលោមសិក្ខាបទ បទថា សហត្ថា ប្រែថា ដោយដៃខ្លួនឯង ។ មានពាក្យ អធិប្បាយថា នាំទៅដោយខ្លួនឯង ។ ពីរបទថា ពហិតិយោជនំ បតេតិ សេចក្តីថា បោះចេញទៅខាងក្រៅ ៣ យោជន៍ ។ កាលរោមចៀមធ្លាក់ទៅដោយមិនមានអន្តរាយ លុះផុតអំពីដៃ ជានិស្សគ្គិយបាចិត្តិយដ៏ច្រើន តាមចំនួនសរសៃរោម ។ បើរោមចៀមដែល បោះទៅនោះប៉ះត្រង់ដើមឈើ ឬសសរខាងក្រៅ ៣ យោជន៍ ហើយខ្ទាតមក ធ្លាក់ក្នុង ( ទី ៣ យោជន៍ ) ទៀត មិនត្រូវអាបត្តិ ។ បើបង្វេចរោមចៀម ធ្លាក់ចុះដល់ផែនដី ឈប់ហើយរមេលោទៅ ត្រឡប់មកខាងក្នុង ( ៣ យោជន៍ ) ទៀត ត្រូវអាបត្តិពិត ។ ភិក្ខុឈរខាងក្នុង យកដៃ ឬជើង ឬឈើច្រត់ប្រមេលោទៅ បង្វេចរោម ចៀម ទោះឈប់ក្តី មិនឈប់ក្តី រមេលោចេញទៅ ត្រូវអាបត្តិដូចគ្នា ។ ភិក្ខុ ទុកដោយតាំងចិត្តថា អ្នកដទៃនឹងនាំទៅ បើមានមនុស្សនោះនាំរោមចៀមទៅ ត្រូវអាបត្តិដូចគ្នា ។ រោមចៀមដែលភិក្ខុទុកដោយចិត្តបរិសុទ្ធ ខ្យល់បក់ទៅ ឬអ្នកដទៃធ្វើឲ្យធ្លាក់ទៅខាងក្រៅដោយធម្មតារបស់ខ្លួន ក៏ត្រូវអាបត្តិដូចគ្នា ។ ព្រោះភិក្ខុមានឧស្សាហ៍ និង ព្រោះសិក្ខាបទនេះជាអចិត្តកៈ ។ តែក្នុងកុរុន្ទី ជាដើម ពោលអនាបត្តិទុក ព្រោះរោមចៀមដែលត្រូវខ្យល់បក់ទៅ ឬបុគ