ឯឡកលោមធោវាបនសិក្ខាបទ

ក្បាលទី 3 · ទំព័រ 245

បទថា តេន សមយេន ជាដើម ខ្ញុំនឹងពោលតទៅថា បណ្តាបទទាំងនោះ បទថា រេញ្ចន្តិ ប្រែថា រមែងលះ គឺ រមែងលះបង់ មានពាក្យអធិប្បាយថា រមែងមិនអាចដើម្បី ប្រកបរឿយៗ ។ ពាក្យដ៏សេសក្នុងឯឡកលោមធោវាបនសិក្ខាបទនេះ ព្រមទាំងសមុដ្ឋាន ជាដើម មានន័យដូចពោលហើយ ក្នុងបុរាណចីវរសិក្ខាបទនោះឯង ។