រូបិយសិក្ខាបទ

ក្បាលទី 3 · ទំព័រ 251

បទថា តេន សមយេន ជាដើម ខ្ញុំនឹង ពោលក្នុងរូបិយសិក្ខាបទនោះ ដែលមានវិនិច្ឆ័យដូចតទៅនេះ បទថា បដិវិសោ ប្រែថា បែងចែក ។ អធិប្បាយ សិក្ខាបទវិភង្គនៃរូបិយសិក្ខាបទ ក្នុងបទថា ជាតរូបរជតំ នេះ បទថា ជាតរូប ជាឈ្មោះនៃមាស ក៏ព្រោះមាសនោះ ដូចគ្នានឹងឆវីវណ្ណនៃព្រះតថាគត ព្រោះដូច្នោះ ទើបលោក ពោលទុកក្នុងបទភាជនៈថា លោកហៅព្រះឆវីវណ្ណរបស់ព្រះសាស្តា ។