រូបិយសំវោហារសិក្ខាបទ

ក្បាលទី 3 · ទំព័រ 271

បទថា តេន សមយេន ជាដើម ខ្ញុំនឹងពោលក្នុងរូបិយសំវោហារសិក្ខាបទនោះ ដូចមានវិនិច្ឆ័យដូចតទៅនេះ បទថា នានប្បការកំ បានដល់ ច្រើនប្រការ ដោយអំណាចរូបិយដែលធ្វើ ( ជារូបភណ្ឌៈ ) និងមិនបានធ្វើ ( ជារូបភណ្ឌៈ ) ជាដើម ។ បទថា រូបិយសំវោហារំ បានដល់ ការផ្លាស់ប្តូរដោយមាស និងប្រាក់ ។