សិក្ខាបទវិភង្គនៃរូបិយសំវោហារសិក្ខាបទ

ក្បាលទី 3 · ទំព័រ 271

បទថា សមាបជ្ជន្តិ សេចក្តីថា ពួកឆព្វគ្គិយភិក្ខុមើលមិនឃើញទោស ក្នុងការផ្លាស់ប្តូរដោយមាស និងប្រាក់ដែលទទួលទុកហើយ ព្រះមានព្រះភាគ ទ្រង់ហាមការទទួលតែម្យ៉ាង ទើបធ្វើ ( ការផ្លាស់ប្តូរដោយរូបិយ ) ។ អធិប្បាយ សិក្ខាបទវិភង្គនៃរូបិយសំវោហារសិក្ខាបទ ក្នុងបទថា សីសូបគំ ជាដើម មានវិនិច្ឆ័យដូច្នេះថា មាស ប្រាក់ រូបភណ្ឌៈ ដែលឈ្មោះថា សីសូបគ ព្រោះអត្ថថា ប្រដាប់ក្បាល ។ ក្នុងគម្ពីរទាំងឡាយ រចនាទុកជា សីសូបកំ ក៏មាន ។ បទថា សីសូបកំ នេះ ជាឈ្មោះគ្រឿងប្រដាប់ក្បាលប្រភេទណាមួយ ។ ក្នុងបទទាំងពួងក៏មាន ន័យដូច្នេះ ។